បែកធ្លាយ វីដេអូ ពេលដែលពលរដ្ឋមួយចំនួន ប្រដេញតាមវាយលោក ស៊ុយ​ សារ៉េត(មានវីដេអូ)

កាលពីវេលាម្សិលមិញនេះ លោក ស៊ុយ​ សារ៉េត​ ជាបណ្ឌិតសាស្ត្រាចារ្យ​ នៅសាកលវិទ្យាល័យកម្ពុជា​ ត្រូវបានប្រជាពលរដ្ឋមួយក្រុមនាំគ្នាប្រដេញម៉ូតូតាមដើម្បីធ្វើការវាយដំច្រំធាក់យ៉ាងសម្បើម ហើយធ្វើឱ្យលោករងរបួសជាទម្ងន់ បន្ទាប់ពីលេចលឺតៗគ្នាថា លោកបានបើករថយន្តបុកស្លាប់មនុស្សជាច្រើននាក់។

តែបើតាមសមត្ថកិច្ចបានឱ្យដឹងថា ការស្រាវជ្រាវបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ដំបូង គឺបុរសម្នាក់ស្រវឹងជិះម៉ូតូដួល ក្បែររថយន្តដែលគេវាយនោះ ឃើញបែបនេះអ្នករត់ម៉ូតូឌុប និងក្មេងពាលស្មានតែគាត់បុកគេ ក៏ជិះដេញតាមពីក្រោយជាច្រើននាក់។ អ្នកបើកឡានភ័យក៏បើករត់ប៉ះម៉ូតូមួយគ្រឿង បើកដោយបុរសម្នាក់បណ្ដាលឱ្យរបួស ក៏កើតជារឿងបុករះ ហើយមានហិង្សា។ សមត្ថកិច្ចនឹងកោះហៅជនដៃដល់ទៅសួរនាំ ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ និងរឿងហិង្សានេះ។ 

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ លើកឡើងថាករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីរសៀលថ្ងៃទី១១ ​ខែមីនានោះ មិនមែនជិះដេញតាមឃាត់រថយន្តនោះទេ តែនេះជាករណីជិះដេញតាមក្នុងបំណងវាយសម្លាប់អ្នកបើកបរតែម្តង។ នាយឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចប្រមូលភស្តាងទាំងអស់ដែលពាក់ព័ន្ធក្នុងហេតុការណ៍ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Related posts

Leave a Comment