បាញ់ទៀតហើយ! ម៉ៃ សុគន្ធ រិះគន់ថា ម៉ូតសម្លៀកបំពាក់កញ្ញាឯកកម្ពុជា ដូចបាយឡុកបាយឡ

ប៉ុន្មានម៉ោងមុននេះបន្តិច លោកម៉ៃ សុគន្ធ ដែលត្រូវបានបងប្អូនប្រើប្រាស់បណ្តាញសង្គមភាគច្រើនបានស្គាល់តាមរយៈការរិះគន់យ៉ាងសកម្មរបស់លោកកន្លងមក បានបង្ហោះសាររិះគន់ថ្មីមួយទៀតហើយជុំវិញការច្នៃម៉ូតរបស់កញ្ញាឯកកម្ពុជាថាមានលក្ខណៈដូចបាយឡុកបាយឡ  ដែលខុសឆ្ងាញពីការច្នៃម៉ូតរបស់ថៃ៖

លោកម៉ៃ សុគន្ធ៖«តាំងខ្លួនជាម្ចាស់ដើមនៃវប្បធម៌ដ៏ចំណាស់ជាងគេ តែថតរូបមកឆ្គងតែម្តង យកតែអ្នកដែលគ្មានសិល្បៈបុរាណក្នុងខ្លួនមកបង្ហាញ ហេតុអីមិនបើកអោយទូលាយសំរាប់អ្នកដែលមានជំនាញពិត មកបង្ហាញពិភពលោកអោយស្គាល់ខ្មែរ (មិនចោលសោះអារឿងទុយោហ្នឹង) ខ្មែរអើយខ្មែរ  ជួយអោយយោបល់ផង បើមានការលើសលួស តែមើលទៅឆ្គងពេក (សូម្បីតែលើកដៃការខុសក្បួនខ្នាតដែរលើកខ្ពស់ពេកហើយអូន»។

លោកក៏បានបន្តទៀតថា៖ «ឆ្នៃម៉ូតមកដូចបាយឡុកបាយឡ និងអ្នកម៉ូឌែលទៀតសោតគ្មានព្រលឹងសិល្បៈក្នុងខ្លួនសោះ សាច់ក្រណាត់មិនស្មើវាំងននផ្ទះអ្នកខ្លះផង(មើលទៅថៃដែលចំនងខ្មែរទៅតើប្រណីតយ៉ាងណាទាំងសាច់ក្រណាត់និងគ្រឿងអលង្កា)sad ហ្មង»។

ខាងក្រោមនេះ គឺជាឈុតមួយចំនួនដែលលោកលើកយកមកប្រៀបធៀប៖

ចុះសម្រាប់បងប្អូនវិញ យល់យ៉ាងណាដែរចំពោះការរិះគន់របស់លោកម៉ៃ សុគន្ធខាងលើនេះ?

 

Related posts

Leave a Comment