ស៊ីន រ៉ូហ្សេត សម្តែងអារម្មណ៍ក្តុកក្តួលខ្លាំង ពេលគិតដល់អូរចារ (មានវីដេអូ)

បន្ទាប់ពីត្រូវដកហូតដំណែងជាចៅសង្កាត់អូរចារ ជាច្រើនខែកន្លងមក អតីតចៅសង្កាត់កញ្ញារ៉ូហ្សេត តែងបានបង្ហោះសារបែបរីករាយ នឹងសាទរជាមួយមុខរបរថ្មីរបស់ខ្លួន ក្រោយឃើញមានវត្តមានគាំទ្រច្រើនពីសំណាក់បងប្អូនទូទៅ។ តែដោយឡែក នៅពេលមុននេះបន្តិច រ៉ូហ្សេត បានបង្ហោះសារភ្ជាប់ជាមួយវីដេអូចាស់ សម្តែងអារម្មណ៍ក្តុកក្តួលខ្លាំង ពេលនឹកគិតដល់អូរចារ។ កញ្ញារ៉ូហ្សេត៖ «សកម្មភាពរបស់ខ្ញុំកន្លងមក ធ្វើអោយស្គាល់នូវគុណតម្លៃនៃជីវិត! ខ្ញុំនឹក ខ្ញុំអាល័យ អូរចារណាស់ ព្រោះអូរចារអាចថាជាបន្ទាយ មួយដែលបណ្តុះបណ្តាលខ្ញុំ។ អតីតកាលមើលហើយក្តុកក្តួលក្នុងចិត្ត!» សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Read More

សមមុខ! អាងតែគ្នាក្រ យកកាំភ្លើងមកវាយគ្នាដូចសត្វ លទ្ធផល…(មានវីដេអូ)

បន្ទាប់ពីទទួលបានដំណឹងជុំវិញ ករណីម្ចាស់រថយន្តម្នាក់ បានយកកាំភ្លើងមកវាយក្បាលកម្មកររើសអេដចាយ ពេលនេះនាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ បញ្ជាអោយសមត្ថកិច្ច​ចាត់វិធានការណ៍ច្បាប់​ចំពោះម្ចាស់រថយន្តស្ព័រ​ពណ៌ក្រហម​នោះភ្លាម។ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជា​ស្នងការនគរបាលរាជធានីភ្នំពេញ​ បានប្រាប់ខ្ញុំ(លោកផែង វណ្ណៈ) អោយដឹងតាម​ WhatsApp នៅយប់ថ្ងៃទី​ ២៤​ មេសា​ ថា​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ បានបញ្ជាអោយ​សមត្ថកិច្ច​នគរបាលព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ ចុះស្រាវជ្រាវករណី​ បុរសម្នាក់ដកកាំភ្លើងវាយក្បាលកម្មកររើសអេដចាយ​ ដើម្បីចាត់ការតាមផ្លូវច្បាប់​ ។​ ហេតុការណ៍​នេះបានកើតឡើង​ នៅថ្ងៃទី​ ២៤​ មេសា​ ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​ជាង​ ១១​ ថ្ងៃត្រង់​ នៅក្បែខុនដូររបស់ជនបង្ករស្ថិតនៅផ្លូវលេខ​ ៣៦៨​ សង្កាត់​ បឹងកេងកង​ ៣​ ខណ្ឌ​ ចំការមន​ រាជធានី​ ។​ បើតាមសាក្សីនៅជិតកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុ​ បុរសជាម្ចាស់ខុនដូរ​ និង​ ជាម្ចាស់រថយន្ត​ស្ព័រ​ Chevrolet Camaro ពាក់ស្លាកលេខ​ 2AP-8989 ភ្នំពេញ​ បានបើករថយន្តដោយរោសំលេងខ្លាំងៗ​ ។​ ពេលនោះកម្មកររើសអេដចាយនៅក្បែនោះក៏ក្រលេកមើលមុខ​ ពេលឃើញកម្មករមើលមុខ​ម្ចាស់រថយន្តបានបើកត្រលប់រថយន្តមកវិញហើយចុះពីលើរថយន្តដោយមានកាន់កាំភ្លើងខ្លីនៅនឹងដៃវាយកម្មករនោះបែកក្បាលតែម្ដង​ ។​ កម្មកររងគ្រោះមានឈ្មោះ​ សាំង​ តុលា​ អាយុ​ ២១​ ឆ្នាំ​ មុខរបរកម្មកររើសអេដចាយ​ រងរបួសបែកក្បាលដេរច្រើនថ្នេរ​ ។​ ចំណែកជនបង្ករត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រាប់ថា​ ឈ្មោះ​ ប៉ិច​ តុងហេង​ ជាម្ចាស់ខុនដូ​ និង​ ជាម្ចាស់រថយន្តស្ព័រ​ មានទីលំនៅផ្ទះលេខ​ ៥៨​ ផ្លូវ​ ៣៦៨​ ភូមិ​ ៣៨​ សង្កាត់​ បឹងកេងកង​៣​ ខណ្ឌ​ ចំការមន​ ។​ ជនរងគ្រោះ​បានដាក់ពាក្យបណ្ដឹងនៅ​នគរបាលមូលដ្ឋានដោយទាមទារសំណង​ ១០០០០​ ដុល្លារ​…

Read More

ក្តៅស្លឹកត្រចៀក! វិល្លាម ចេញសារឆ្លើយតបចុកៗ ទៅមនុស្សដែលរិះគន់លោកថា «បានជួយអីដល់សង្គម»

បន្ទាប់ពី តែងតែមានក្រុមមនុស្សមួយចំនួនតូច ព្យាយាមសួរជីករិះគល់ នៅរាល់ពេលលោកវិល្លាមសរសេរបង្ហោះសាររិះគន់ផ្សេងៗលើរដ្ឋាភិបាលកន្លងមក ថាលោកបានតែខាងរិះគន់ ចុះបានជួយអ្វីខ្លះដល់សង្គមហើយៗនៅ? ឆ្លើយតបនឹងសំនួរខាងលើ វិល្លាមបានសរសេរសារថ្មីមួយ ជាការជម្រាបដល់បងប្អូនទាំងអស់នោះ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖ «អោយតែរិះគន់អីមួយម៉ាត់ គេថាយេីងបានជួយអីខ្លះដល់សង្គម យីអាឡាបល់យ បេីវាអត់និយាយអត់ដឹងថាភ្លេីទេ រស់នៅរាល់ថ្ងៃ ច្រាស់កាហ្វេមួយកែវក៏បង់ពន្ធជូនរដ្ឋដែរ កុំថាដល់ពន្ធឡាន ពន្ធផ្ទះ ពន្ធលេីប្រាក់បៀវត្តន៍ការងារ «ការបង់ពន្ធជាការជួយសង្គម នឹងបំពេញកាតព្វកិច្ចជាពលរដ្ឋរួចហេីយ» ចុះរដ្ឋធ្វេីការអត់កេីត រិះគន់អត់បានឬ ? ពលរដ្ឋធំជាងរដ្ឋ ពលរដ្ឋបោះឆ្នោតតំណាងរាស្ត្រ តំណាងរាស្ត្របង្កេីត គណរដ្ឋមន្ត្រី … តេីគណរដ្ឋមន្ត្រីកេីតពីរាស្ត្រឬកេីតពីណា ? បេីកេីតពីរាស្ត្របានន័យថាជាកូនរាស្ត្រ បេីកូនខុស ម៉ែឪជេរអត់បានឬ ? កូនយកលុយចាយរាល់ថ្ងៃ បេីកូនកិបលុយម៉ែឪ តេីម៉ែឪបន្ទោសមិនបានឬ»

Read More

សូមប្រុងប្រយ័ត្នទាំងអស់គ្នា! ចាប់ពីថ្ងៃទី25 ស្អែកនេះ នឹងមានបាតុភូតធម្មជាតិទាំងនេះ កើតឡើងនៅកម្ពុជា

បន្ទាប់ពីមានអាកាសធាតុស្អុះស្អាប់ខ្លាំង ក្នុងរយៈពេលពីរ បី ថ្ងៃចុងក្រោយនេះ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម បានបង្ហាញជូននូវសេចក្តីជូនដំណឹងថ្មីមួយ ជាការជម្រាបជូនទៅកាន់បងប្អូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ចាប់​ពីថ្ងៃ​ស្អែក​នេះ​ គឺ​ថ្ងៃទី​២៥​ ខែមេសា ដល់​ថ្ងៃទី០២ ខែ​ឧសភា​ ភ្លៀងកក់ខែ​ នឹង​ពង្រីក​ការ​ធ្លាក់​រាយប៉ាយ​ស្ទើរ​ទូទាំង​ប្រទេស។​ សេចក្ដីជូនដំណឹង​ដដែល​ ក៏បានបញ្ជាក់​ពីបាតុភូត​ធម្មជាតិ​មួយចំនួន​ ដែលអាច​កើតមាន​ និង​សូមឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ៖ បាតុភូត​ផ្គរ​រន្ទះ​ និង​ខ្យល់​កន្ត្រាក់ ពិសេស​អ្នករស់នៅតាមបណ្ដា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ។ ចង់ជ្រាបឱ្យកាន់តែច្បាស់ សូម​មើល​សេចក្ដី​ប្រកាស​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម ខាងក្រោមនេះទាំងអស់គ្នា៖

Read More

វិល្លាម ចេញមុខឆ្លើយជំនួស ទៅលើសំនួរថាម៉េចបានខ្មែរជាម្ចាស់នៃវប្បធម៌ បែរជាមិនព្រមទៅដាក់ជាសម្បត្តិបេតិកភ័ណ្ឌអោយបានមុនគេ

បន្ទាប់ពីឃើញសាររិះគន់ជាច្រើន ក៏ដូចជាការសរស្រាក់សស្រាំយកវប្បធម៌មួយចំនួនទៅដាក់ជាសម្បត្តិបេតិកភ័ណ្ឌជាតិ របស់ប្រទេសជិតខាងដូចជាថៃ និងឡាវ រួចមក ពេលនេះលោកវិល្លាមបានបន្តបង្ហោះសារវែងអន្លាយមួយ ជាការឆ្លើយតបជំនួសឱ្យភាគីពាក់ព័ន្ធ។ លោកវិល្លាម៖ «ថៃ ដាក់ល្ខោនខោល ដាក់សម្បត្តិបេតិកភ័ណ្ឌ អរូបីយ ឡាវ ដាក់រាំវង ជាសម្បត្តិបេកភ័ណ្ឌ ឡាវ ដាក់ឧបករណ៍ គែន ចូលជាសម្បត្តិបេតិកភ័ណ្ឌ ថៃ ចង់ដាក់ក្បាច់គុន ប្រដាល់ដែលមានប្រវត្តិពីខ្មែរ ចូលជាប្រដាល់ពិភពលោក ៖ មានចំងល់ច្រេីន មានការរិះគន់ព្រោងព្រាត ថាចុះម៉េចបានខ្មែរជាម្ចាស់នៃវប្បធម៌ អស់នេះ បែរជាមិនព្រមប្រកាច់ប្រកិនទៅដាក់ជាសម្បត្តិបេតិកភ័ណ្ឌអោយបានមុនគេ ចឹងខ្ញុំឆ្លេីយជំនួស ៖ ដាក់ស្អី ? មានឯកសាអីបញ្ជាក់ អត់ព្រមយកលុយទៅស្រាវជ្រាវឯកសា ក្រសួងវប្បធម៌ធ្វេីចរឹតស៊ីប្រាក់ខែអង្គុយស្ងាប ពួកបណ្ឌិត Ph.D ធ្វេីនិក្ខេបបទចំលងតែគ្នា មិនមែនជានិក្ខេបបទស្រាវជ្រាវ អោយបានជាមូលដ្ឋានអប់រំ ពន្យល់ពីវប្បធម៌ឯណា បន់អោយតែបាននាមបណ្ឌិតដេីម្បីបម្រេីអ្នកនយោបាយ . មួយទៀតមកពីពលរដ្ឋខ្មែរ យុវជន យុវតី រវល់រឿងឆ្កែរត់បុកប៉ោត ប្រមូលយកសំរាមមនោគមបន្ទន់ខួរពីបរទេសមកដាក់ចូលក្បាល មិនទៅដែលខ្វាយខ្វល់អារឿងសម្បត្តិវប្បធម៌ព្រលឹងជាតិខ្លួនទេ ហេីយក្រសួងខ្មែរ មិនព្រមចំណាយលុយស្រាវជ្រាវរកឯកសាដេីម្បីបញ្ជាក់ថាជារបស់ខ្លួន ដល់តែបរទេសគេលួចរបស់យេីងមែនតែគេហ៊ានចំណាយ គេក្រលៃផង អីផង គេមានឯកសាដាក់តម្កល់ ថាអានឹងជារបស់គេ ទាំងគេលួចពីយេីងសោះ យេីងបានត្រឹមប្រកែក ប្រកែក សួរថាប្រកែកបានស្អី បេីគេយកទៅបាត់ហេីយហ្នឹង ។ យូៗ ម្ចាស់ខ្លួនម្ចាស់របស់ មិនដឹងថា អាល្ខោនខោលនឹងមានប្រភពពីណា ក្បាច់គុណអាត្ម័នយុទ្ធ ខមប្រយុទ្ធ នឹងមានប្រភពពីណាផង ព្រោះរដ្ឋមិនទំលាក់លុយស្រាវជ្រាវផង មន្ត្រីធំៗរដ្ឋសុខចិត្តទំលាក់លុយនៅ KTV វាសប្បាយជាង ហេីយពលរដ្ឋ សុខចិត្តចូលក្លឹបរាំបទឆ្កែរត់បុកប៉ោត បីឆ្កែទៅរាំបានវាទាន់សម័យជាង យូៗវារលាយចឹងឯង ខ្មែរ ទាំងរាស្ត្រនឹងរដ្ឋ ដូចមិនសហកាគ្នា ការពារព្រលឹងជាតិខ្លួនសោះ យូៗ មានតែសំបកអត់ព្រលឹង sicccc មិនបាច់ខ្វល់ទេ ប្រមូលក្បាច់ពស់ ក្បាច់ឆ្កែ ក្បាច់មាន ដាក់ក្នុងបញ្ជីទៅ អត់ពិបាកស្រាវជ្រាវ ហេីយវាពេញនិយមផង» ចុះសម្រាប់បងប្អូនវិញ…

Read More

ក្រោយរងការរិះគន់ខ្លាំង ម្ចាស់គណនីហ្វេសប៊ុកម្នាក់ ចេញមុខមកអះអាងជំនួសឯ.ឧ ហូ​ ចំរើន

ថ្មីៗនេះ ករណីបាញ់បោះដោយសេរី ដែលត្រូវបានបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានអះអាងថាបង្កឡើងដោយឯកឧត្តមហូ ចំរើន នេះបើតាមការរាយការណ៍ប្រាប់សមត្ថកិច្ចពីសំណាក់សាច់ញាតិរបស់ឯកឧត្តមផ្ទាល់ បាននឹងកំពុងថតែបង្កជាការចាប់អារម្មណ៍ច្រើនពីសំណាក់បងប្អូនទូទៅ។ ក្នុងនោះដែរ គឹឃើញមានទាំងសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានដាក់បន្ទុក និង ធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើឯកឧត្តម។ ស្រាប់តែមុននេះបន្តិច មានម្ចាស់គណនីហ្វេសប៊ុកមួយរូបឈ្មោះធម្មានន្ទ វ៉ាន់ ចាន់សារ៉ែន បានចេញមុខមកអះអាងយ៉ាងដូច្នេះថា៖ «ថ្វាយបង្គំ​ព្រះគុណម្ចាស់គ្រប់អង្គ​ ជម្រាបសួរបងប្អូនក្នុងសង្គមហ្វេសបុកទាំងអស់​ជាទីរាប់អាន! ប៉ុន្មានថ្ងៃនេះ​ ខ្ញុំបានឃើញការបង្ហោះសារឬខមមិន​ ជេរប្រមាទ​ មើលងាយ​ ចំពោះឯកឧត្តម​ ឧកញ៉ា​ ហូ​ ចំរើន​ ជាច្រើនប្រការ​ តើលោកអ្នកជេរ​ ប្រមាទ​ មើលងាយ​ លោកឧកញ៉ា​ បានឃើញជាក់ស្តែង​ ឬមានភស្តុតាងជាក់លាក់ឬទេ​ ឯកឧត្តម​ ឧកញ៉ា​ ហូ​ ចំរើន​ លោកជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងល្អម្នាក់​ ជាពុទ្ធសាសនូបត្ថម្ភក៍​ ដោយកសាងវត្តមួយដោយបានទិញដីបង្កើតវត្តមួយផ្ទាល់​ ជូនអ្នកម្តាយរបស់លោកឧកញ៉ា​ ពេលនេះ​ វត្តនេះកំពុងសាង់សង់ព្រះវិហារ​ កសាងវត្តនេះក្តី​ ព្រះវិហារក្តី​ ជាថវិកាលោកឧកញ៉ាផ្ទាល់​ កំពុងកសាងព្រះវិហារនៅវត្តសំពៅ​៥​ លើភ្នំបូកគោ​ ជាថវិកាលោកឧកញ៉ានិងគ្រួសារផ្ទាល់​ គម្រោងកសាងព្រះវិហារនៅវត្តភ្នំបាក់​ ខេត្តបន្ទាយមានជ័យ​ កំពុងរៀបចំកសាង​ នឹងជួយចូលរួមកសាងព្រះវិហារវត្តត្រពាំងគង់​ ខេត្តកំពង់ចាម​ ក្នុងពេលខាងមុខ​ បានយកថវិកាជួយវត្តអារាម​ និងធ្វើបុណ្យទានហូរហែមក លោកឧកញ៉ា​ ជាអ្នកគោរពលោកពុក​ អ្នកម៉ែ​ ជាកូនកតញ្ញូបំផុត​ ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី​ លោកឧកញ៉ា​ ក្រាបថ្វាយបង្គំ​ លោកឪពុកក្មេក​ ម្តាយក្មេក​ ដល់បាទជើង​ ថ្វាយបង្គំយាយក្មេក​ សូម្បីឪពុកធំក្មេកក៏ថ្វាយបង្គំដែរ​ លោកស្រង់ព្រះគឺអ្នកមានគុណ​ ជាពុកម៉ែ​ របស់លោកជំទាវ​ ទុកដូចឪពុក​ ម្តាយបង្កើត​ លោកឧកញ៉ា​ ជាជនសប្បុរសល្អម្នាក់ក្នុងសង្គមខ្មែរ​ បើលោកអ្នកមិនបានស្គាល់លោកឧកញ៉ាទេ​ សុំកុំចេះតែជេរ​ ប្រមាទ​ មើលងាយបែបនេះ​ លោកឧកញ៉ា​ ហូ​ ចំរើន​ និងលោកជំទាវ​ គារ​ សុខគាង​ កំពុងតែមានភាពរីករាយ​ និងសុភមង្គលក្នុងគ្រួសារ​…

Read More

អ៊ឹម ជីវ៉ា ចេញប្រតិកម្មខ្លាំងៗ ទៅលើករណីថៅកែជនជាតិចិន វាយធ្វើបាបនារីខ្មែរ(មានវីដេអូ)

កាលពីវេលាយប់មិញនេះ ព័ត៌មានជ។វិញករណីថៅកែជនជាតិចិន បានធ្វើការវាយដំទៅលើនារីខារ៉ាអូខេ ដែលក្នុងនោះដែរក៏មានម្នាក់ជាតារាផងនោះ បាននឹងកំពុងតែទទួលការចាប់អារម្មណ័ច្រើនពីបងប្អូនទូទៅ។ គួរបញ្ជាក់ផងដែរថា បើតាមព័ត៌មានបឋម ស្រ្តី២នាក់ក្នុងនោះមានម្នាក់ ជាតារាសម្តែង ត្រូវបុរសជនជាតិចិន២ ជាថៅកែខារ៉ាអូនៅក្នុងផ្សារបឹងត្របែកផ្លាហ្សា ខណ្ឌចំការមន ប្រើប្រាស់អំពើហិង្សាវាយដំលើរាងកាយ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ វេលាម៉ោង១១នឹង០០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។ ក្នុងនោះដែរស្រីរងគ្រោះបានឱ្យដឹងថា ក្រោយពីថៅកែចិត្តអប្រិយនេះ វាយធ្វើបាបនាងហើយ គេបានសងប្រាក់​៥០០ដុល្លារ​ សំរួលបិទរឿង​ តែនារីជនរងគ្រោះដែលជាតារាសម្តែងម្នាក់នេះមិនព្រមដាច់ខាត។ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ ដោយឡែកលោកអ៊ឹម ជីវ៉ាឯណេះវិញ ក្រោយទទួលបានដំណឹងនេះភ្លាម លោកក៏បានបង្ហោះសារចេញប្រតិកម្មមួយភ្លែត។ លោកអ៊ឹម ជីវ៉ា៖ «ពួកចិន មើលងាយខ្មែរពេកហើយ វៃហើយ បៀតបៀនគេខ្មាសហើយចង់សង500$ ចាំទុកថាវាមិនដែលមនុស្សស្រីដើលេងយប់ហ៊ានរករឿងថៅកែខារាអូឃេឬអ្នកមានលុយឬពួកចិនថោកទាបអស់និងឡើយ ព្រោះនារីទាំងនោះជាពិសេសតារាសម្តែងម្នាក់នេះមានគីឡូឯណាទៅហានអុកឡុកពួកអ្នកមានលុយអស់នោះ ។ សូមប៉ូលិសខណ្ឌចំការមនជួយរកយុត្តិធម៌អោយគាត់ផង ។ បើនិយាយអោយស្រួលស្តាប់ទៅវាខុសច្រើនណាស់ តើខុសនេះខណ្ឌចំការមនមានមើលទេ ទី ១ស្លាកយីហោគ្មានឈ្មោះអក្សរខ្មែរ ទី២ បើមិនបានធ្វើខុសហេតុអីបិទទ្វាលឿនម្លេះព្រោះទម្លាប់ទីនេះម៉ោងបួនភ្លឺបានបិទ ទី៣ គ្រាន់តែប្រុសប្រើហិង្សាលើនារីវាខុសសបាត់ហើយ ទី៤ ពេលមានហិង្សាហេតុអីថៅកែឬមេការមិនចេញមុខដោះស្រាយភ្លាមៗ ។ បើគ្មានដំណោស្រាយដោយយុត្តិធម៌ណាមួយជូននារីរងគ្រោះទេ បានន័យថាប៉ូលិសខណ្ឌចំការមនប្រហែលមានអីមិនប្រក្រតីជាមួយថៅកែជនជាតិចិននោះហើយ សូមទស្សនាវីដេអូពេញ ខាងក្រោមទាំងអស់គ្នា៖

Read More

មិនសរសើរមិនបាន! ឈិន រតនៈ ទម្លាយមូលហេតុមួយ ពីក្រោយការជំនះ ទាំងយំ ទាំងស្រែក ដើម្បីថតជាមួយពស់ថ្លាន់(មានវីដេអូ)

MV បទថ្មីរបស់ឈិន រតនៈ បាននឹងកំពុងតែទទួលការចាប់អារម្មណ៍ច្រើនពីសំណាក់បងប្អូនអ្នកគាំទ្រ ជាពិសេសគឺការសម្តែងផ្ទាល់របស់កញ្ញាជាមួយពស់ថ្លាន់ធំ ដែលមើលទៅគួរឱ្យខ្លាចខ្លាំង។ តែទោះជាយ៉ាងនេះក្តី រតនៈក៏បានបង្ហាញពីរអារម្មណ៍ពិតរបស់នាងដែរថា នាងពិតជាមានការខ្លាចរអារខ្លាំង ជាមួយឈុតដែលតម្រូវឱ្យនាងថតជាមួយនឹងពស់ថ្លាន់ ដោយក្នុងនោះដែរ នាងបានបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះជារឈុតក្នងបទ( សង្សារស្អាតជ្រុល) ដែលជាបទចម្រៀងROCK សង្ឃឹមថាបងប្អូននិងមិត្តយុវវ័យទាំងអស់គ្នាពេញចិត្តស្រលាញ់និងគាំទ្រMV មួយនេះ ហេីយថ្ងៃនេះនាងខ្ញុំគ្រាន់តែចង់និយាយអំពីផលវិបាកតែមួយចំណុចគត់ដែលធ្វេីអោយខ្ញុំភ័យខ្លាចចុះញមនៅក្នុងការថតនៅបទចម្រៀងមួយបទនេះ.. នោះគឺអ្នកដឹកនាំតម្រូវអោយថតជាមួយនិងពស់ថ្លាន់ ដែលគាត់មានទម្ងន់ជាង១០០គីឡូ ខ្ញុំខ្លាច ខ្ញុំរេរា ខ្ញុំអត់ហ៊ាន ខ្ញុំភ័យ យំផងស្រែកផង ព្រោះតែមិនហ៊ានទៅជិតគាត់ តែចុងក្រោយអ្វីដែលខ្ញុំតាំងចិត្តថាអាចថតជាមួយគាត់បានគឺ ដោយសារតែអ្នកគាំទ្រ ព្រោះចង់អោយគាត់ទាំងអស់គ្នាប្លែកភ្នែកនិងប្លែកអារម្មណ៍ជាមួយនិងបទចម្រៀងមួយបទនេះ ហេីយក៏សូមអរគុណដល់បងប្រុស កៅ សីហា ដែលគាត់បានសំរឹទ្ធសំរាុំង ប្រឹងប្រែងរកនូវអ្វីដែលថ្មីៗក៏ដូចជាដឹកនាំនៅបទចម្រៀងមួយបទនេះបានយ៉ាងល្អ ,អរគុណដល់បងៗក្រុមការងារទាំងអស់គ្នាដូចគ្នាថតហេីយជាប់សរសៃកនិងគ្រុនផ្ដាសាយស្អាត» ដូច្នេះ សង្ឃឹមថាបងប្អូននឹងជួយធ្វើគាំទ្រទៅលើបទថ្មីរបស់កញ្ញាផង សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Read More

ជួយស៊ែរយកតែបុណ្យផង! ករុណា ពេជ្រ ប្រកាសលក់ផ្ទះ ស្របពេលឪពុកកំពុងឈឺធ្ងន់

មុននេះបន្តិច តារាចម្រៀង និងជាអ្នកចាត់ចែងកម្មវិធីមួយរូប ប្រចាំផលិតកម្មថោន លោកករុណា ពេជ្រ បានបង្ហោះសារថ្មីមួយ ជាការប្រកាស់លក់វីឡាដ៏ស្កឹមស្កៃរបស់លោកមួយកន្លែង ស្របពេលដែលឪពុករបស់លោកកំពុងសម្រាកព្យាបាលនៅមន្ទីរពទ្យ។ លោកករុណា ពេជ្រ៖ «ប៉ា អើយ… កូនខំ មកពីភ្នំពេញ ជិះឡានជិត 9 ម៉ោង មកមើលប៉ា ស្រាប់តែប៉ាគេងបាត់… ចឹងមានតែព្រឹក ម៉ោង 10 កូនមកលេងប៉ាម្តងទៀតណា…!!! ជួយ like , share យកតែបុណ្យ មួយផងណា… ខ្ញុំសូមប្រកាស លក់ផ្ទះ វីឡាទោល ហើយកែង ផ្លូវ ខាងមុខតែម្តង… ដែលមានទីតាំង នៅបុរីពិភពថ្មី សំរោងអណ្តែត 3 ផ្ទះលេខ 2 ( E0,E1,E2 ) , ផ្លូវ A … ទល់មុខសួនច្បារ ធំ 2 មានទីធ្លាធំទូលាយ នៅមុខផ្ទះ…. ចំណាយពេលតែ 5 នាទី ដល់ផ្សារ Makro និង ផ្សារទំនើប AEON II  ទំហំដី : ទទឹងមុខ 18,40 m រីកទទឹងក្រោយ 19,40m និង បណ្តោយ 33,40 m តំលៃ បងប្អូនអាចសួរក្នុង inbox ..!!» ដូច្នេះ សូមបងប្អូនកុំអូសរំលង និង មេត្តាជួយចែកចាយដំណឹងនេះទាំងអស់គ្នាផងចុះ

Read More

ស្ងាត់ៗ ជា ស្រួច និង សាន សុម៉ាលី បង្ហោះសារឆ្លើយឆ្លងគ្នា ទាំងក្តៅស្លឹកត្រចៀក

ភាសាឆ្លើយឆ្លងគ្នាលើបណ្តាញសង្គមហ្វេសប៊ុករវៀងកញ្ញា សាន សុម៉ាលី និង លោកជា ស្រួច បាននឹងកំពុងតែធ្វើឱ្យមានការចាប់អារម្មណ៍ និង កើតជាមន្ទិលច្រើនសម្រាប់ប្អូនដែលជាអ្នកគាំទ្រ។ គួរបញ្ជាក់ផងដែរថា មុននេះបន្តិច លោកជា ស្រួច បានបង្ហោះសារមួយដែលមានក្លឹមសារទាំងស្រុងដូចខាងក្រោមនេះ។ (យើងខ្ញុំបានកែសម្រួលពាក្យខុស មួយចំនួន) «ជំរាបសួ សម្តេច ទ្រង់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងពុកម៉ែបងប្អូនជាទីគោេពអំពីខ្ញុំបាទ​​​​​​​ ថ្ងៃនេៈខ្ញុំបាទសុំបកស្រាយពីបទពាក់ព័ន្ធជាមួយសាន​​​​​​ សុម៉ាលី ដំបូងប៉ាសាន​​​ សុម៉ាលីហៅខ្ញុំទៅលេងអូស្មាច់ថ្ងៃចុងក្រោយចូលឆ្នាំ ហេីយការាប់អានរវាងខ្ញំជាមួយ សាន​ សុម៉ាលីជាង30ឆ្នាំហឹយ តាំងពីឪពុកម្តាយខ្ញំនៅរស់រហូតដល់គាត់ស្លាប់ មិនសមមកនិយាយរឿងមិនពិតសូម្បីតែទៅ និងថាទៅជាមួយខ្ញុំ តាមពិតខ្ញុំទៅមួយនាក់ឯងគត់ ហេីយពេលប្អូនគ្រោៈថ្នាក់ចរាចរនិយាយថាគេវាយបាក់ជេីងបាក់ដៃ ហេីយពេលកេើតរឿងថាតេខ្ញុំមិនចូល​ តាមពិតនិយាយគ្នាសោៈ ហេីយចង់សួថា និយាយមិនពិតប្រាប់សារពត៌មានបែបនេៈ បានន័យថាចង់ចោទខ្ញុំមែនទេ? សូមផ្តាំថា!កុំយកភាសាស្រវឹងនិយាយ» ដោយឡែក សាន សុម៉ាលីឯណោះវិញ គ្រាន់តែឃើញសាររបស់លោកជា ស្រួចភ្លាម នាងក៏បានឆ្លើយតបមួយភ្លែត​ យ៉ាងដូច្នេះថា៖ «បងស្រួចអាចនិយាយម្តងទៀត ខ្ញុំមិនបានអង្គុយផឹកជាមួយបងសូម្បីតែមួយដង ម្នាក់នៅស្រុក ម្នាក់នៅភ្នំពេញ ហេតុអីបានបងនិយាយថាខ្ញុំស្រវឹង បងផុសថាបងមិនដឹងរឿងនឹង ចុះពេលប្អូនខ្ញុំមានបញ្ហា បងនិយាយថាបងមិនដឹង តែគាត់បានទៅជាមួយបងតែបីនាក់ ហេីយខ្ញុំមិនបានហៅមកលេងទេ តែបងសុំលេខប៉ាខ្ញុំ ហេីយក៏អេាយ ដេាយសារតែការរាប់អាននឹងទុកចិត្តបង ហេីយហេតុអ្វីក៏បងដឹងថាប្អូនខ្ញុំមានបញ្ហា ហេតុអ្វីក៏បានទុកប្អូនអេាយប្អូនឈឺតែម្នាក់អែង ហេីយបងបបួលទៅដេីរលេងបីនាក់ ស្រាប់តែគាត់មកវិញតែពីរនាក់ នឹងពាក្យសំដីថារាប់អានគ្នា 30 ឆ្នាំ បងប្អូនជួយគិតមេីលបេីបងស្រួចរាប់អានគ្រួសារ30 ឆ្នាំ ហេតុអីបងសុខចិត្តអេាយក្មួយដេកងាប់តែម្នាក់អែង ហេីយនិយាយថាដេីររកពេញនឹង តែម្នាក់មិត្តភក្តិថាឃេីញតែបងស្រួចឆ្លេីយថាដេីររក ខ្ញុំមិនសង្យ័យមានន័យចំលែក បេីពេលប៉ារកឃេីញហេីយគាត់ទាំងភ័យតក់ស្លុត ហេតុអីគាត់ឆ្លេីយថាប្រញាប់ទៅការគេ ហេីយប៉ាបានប្រាប់គាត់ថាអេាយយកក្មួយទៅពេទ្យផង ហេីយទាំងមិនយកខេាអាវដែលបេាកអ៊ុតហេីយទៅឡេីងលឿន នឹងហេីយដែលហៅថាការរាប់អាន និយាយចេញពីរមាត់បង បេីបងជាមនុស្សល្អមែន ខ្ញុំសង្ឃឹមថាបងនឹងចេញមុខមកបកស្រាយនៅ មុខផ្លូវច្បាប់»

Read More