បែកធ្លាយ វីដេអូ ពេលដែលពលរដ្ឋមួយចំនួន ប្រដេញតាមវាយលោក ស៊ុយ​ សារ៉េត(មានវីដេអូ)

កាលពីវេលាម្សិលមិញនេះ លោក ស៊ុយ​ សារ៉េត​ ជាបណ្ឌិតសាស្ត្រាចារ្យ​ នៅសាកលវិទ្យាល័យកម្ពុជា​ ត្រូវបានប្រជាពលរដ្ឋមួយក្រុមនាំគ្នាប្រដេញម៉ូតូតាមដើម្បីធ្វើការវាយដំច្រំធាក់យ៉ាងសម្បើម ហើយធ្វើឱ្យលោករងរបួសជាទម្ងន់ បន្ទាប់ពីលេចលឺតៗគ្នាថា លោកបានបើករថយន្តបុកស្លាប់មនុស្សជាច្រើននាក់។ តែបើតាមសមត្ថកិច្ចបានឱ្យដឹងថា ការស្រាវជ្រាវបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ដំបូង គឺបុរសម្នាក់ស្រវឹងជិះម៉ូតូដួល ក្បែររថយន្តដែលគេវាយនោះ ឃើញបែបនេះអ្នករត់ម៉ូតូឌុប និងក្មេងពាលស្មានតែគាត់បុកគេ ក៏ជិះដេញតាមពីក្រោយជាច្រើននាក់។ អ្នកបើកឡានភ័យក៏បើករត់ប៉ះម៉ូតូមួយគ្រឿង បើកដោយបុរសម្នាក់បណ្ដាលឱ្យរបួស ក៏កើតជារឿងបុករះ ហើយមានហិង្សា។ សមត្ថកិច្ចនឹងកោះហៅជនដៃដល់ទៅសួរនាំ ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ និងរឿងហិង្សានេះ។  នាយឧត្តមសេនីយ៍ ជួន សុវណ្ណ លើកឡើងថាករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីរសៀលថ្ងៃទី១១ ​ខែមីនានោះ មិនមែនជិះដេញតាមឃាត់រថយន្តនោះទេ តែនេះជាករណីជិះដេញតាមក្នុងបំណងវាយសម្លាប់អ្នកបើកបរតែម្តង។ នាយឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចប្រមូលភស្តាងទាំងអស់ដែលពាក់ព័ន្ធក្នុងហេតុការណ៍ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Read More

អីយ៉ាពិតជាមិនធម្មតាមែន តោះមកមើលផ្ទះរបស់តារាកំប្លែងជើងចាស់ អ្នកនាងគ្រត ទាំងអស់គ្នា

បងប្អូនភាគច្រើនប្រាកដជាធ្លាប់បានស្គាល់ហើយ តារាកំប្លែងជើងចាស់ ហើយក៏ជាតួថ្លុកនៅក្នុងខ្សែរភាពយន្តខ្មែរជាច្រើន គឺអ្នកនាង គ្រត ដែលតែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើន ទប់សំណើចមិនចង់បាន ជាមួយនឹងកាយវិការកំប្លែងៗរបស់អ្នកនាង។ អ្វីដែលកាន់តែធ្វើឱ្យបងប្អូនអ្នកគាំទ្រភ្ញាក់អារម្មណ៍ថែមទៀតនោះ គឺស្របពេលជាមួយនឹងភាពជោគជ័យនៅក្នុងវិស័យសិល្បៈ និងមុខរបររកស៊ីផងនោះ ធ្វើឲ្យជីវភាពរបស់តារាមួយដួងនេះ កាន់តែប្រសើរឡើង។ ជាក់ស្តែងនៅក្នុងបណ្តាញសង្គមរបស់នាងបានបង្ហោះ ជាប់ជាមួយនឹងទិដ្ឋភាពនៅក្នុងផ្ទះរបស់នាងជាច្រើនសន្លឹក។ ចង់ដឹងថាទាំងការរៀបចំភ្ជាប់ជាមួយគ្រឿងសង្ហាររឹមក្នុងគេហដ្ឋានរបស់អ្នកនាង មានភាពស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

Read More

​វិល្លាមចេញសារ ផ្លែផ្កាឱ្យអ្នកនយោបាយក្រឡិច ក្រឡុចមួយរូប ដឹងអត់ថាជាអ្នកណា?

បើទោះបីជាមិនបានថាឱ្យចំៗឈ្មោះ តែបងប្អូនជាច្រើនដែលជាអ្នកតាមដានការវិវត្តន៍នយោបាយនៅកម្ពុជា អាចដឹងបានថា សារដែលត្រូវបានបង្ហោះជាថ្មី ដោយអ្នកវិភាគបញ្ហាសង្គមតាមបណ្តាញសង្គមហ្វេសប៊ុកគឺលោកវិល្លាម គឺចង់សម្តៅដល់បុគ្គលណានោះ។ គួរបញ្ជាក់ផងដែរថា សារខាងក្រោមរបស់វិល្លាម គឺបានធ្វើឡើងឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មានអនឡាញមួយក្រោមចំណងជើងធំៗថា៖ «អីយ៉ាស់ ធ្លាប់តែ​ឃើញ​វិភាគ​បញ្ហាសង្គម ស្រាប់តែចេញ​បើកជំនួញ មាន Promotion កប់ហ្មង!» លោកវិល្លាម៖ «បេីមិនរកស៊ីមានតែដាច់ពោះស្លាប់អត់បាយហូប ព្រោះមិនមែនមានជំនួញខាងស្រែកកោកកោកម្ដងអោយហ៊ុនសែនចុះចេញ ម្ដងអោយកឹមសុខាចុះចេញ ដេីម្បីយកលុយមួយលានពីលាន ឡាន៥៧០មួយគ្រឿងអោយគេជេរទេ ហេីយក៏មិនមែនមកនិយាយនយោបាយតាមរបៀបជេរ ម្ដងជេរអានេះម្ដងជេរអានោះយកល្បីដែរ ខ្ញុំមានគោលការណ៍ច្បាស់លាស់ណាស់ ការរិះគន់គឺដេីម្បីស្ថាបនាសង្គមដេីម្បីបង្រួបបង្រួមជាតិ រិះគន់ផ្សព្វផ្សាយទស្សនៈនយោបាយដេីម្បីការពារជាតិទឹកដី ពន្យល់ពីអំណាចរាស្ត្រក្នុងលទ្ធិប្រជាធិបតេយ្យ ប្រឆាំងដាច់ខាតមនោគមឈ្លានពាន ដោយប្រយោលក្ដី ដោយត្រង់ក្ដី មិនថា អាចក្រព័ត្ត អាចិន អាយួន ណាក៏វិល្លាមមិនដែលលំអៀងដែរ លំអៀងតែលេីផលប្រយោជន៍ជាតិខ្មែរតែមួយគត់»។ មានមតិអីទេ ចង់បញ្ចេញទាក់ទងនឹងការលើកឡើងខាងលើ?  

Read More

បាញ់ទៀតហើយ! ម៉ៃ សុគន្ធ រិះគន់ថា ម៉ូតសម្លៀកបំពាក់កញ្ញាឯកកម្ពុជា ដូចបាយឡុកបាយឡ

ប៉ុន្មានម៉ោងមុននេះបន្តិច លោកម៉ៃ សុគន្ធ ដែលត្រូវបានបងប្អូនប្រើប្រាស់បណ្តាញសង្គមភាគច្រើនបានស្គាល់តាមរយៈការរិះគន់យ៉ាងសកម្មរបស់លោកកន្លងមក បានបង្ហោះសាររិះគន់ថ្មីមួយទៀតហើយជុំវិញការច្នៃម៉ូតរបស់កញ្ញាឯកកម្ពុជាថាមានលក្ខណៈដូចបាយឡុកបាយឡ  ដែលខុសឆ្ងាញពីការច្នៃម៉ូតរបស់ថៃ៖ លោកម៉ៃ សុគន្ធ៖«តាំងខ្លួនជាម្ចាស់ដើមនៃវប្បធម៌ដ៏ចំណាស់ជាងគេ តែថតរូបមកឆ្គងតែម្តង យកតែអ្នកដែលគ្មានសិល្បៈបុរាណក្នុងខ្លួនមកបង្ហាញ ហេតុអីមិនបើកអោយទូលាយសំរាប់អ្នកដែលមានជំនាញពិត មកបង្ហាញពិភពលោកអោយស្គាល់ខ្មែរ (មិនចោលសោះអារឿងទុយោហ្នឹង) ខ្មែរអើយខ្មែរ  ជួយអោយយោបល់ផង បើមានការលើសលួស តែមើលទៅឆ្គងពេក (សូម្បីតែលើកដៃការខុសក្បួនខ្នាតដែរលើកខ្ពស់ពេកហើយអូន»។ លោកក៏បានបន្តទៀតថា៖ «ឆ្នៃម៉ូតមកដូចបាយឡុកបាយឡ និងអ្នកម៉ូឌែលទៀតសោតគ្មានព្រលឹងសិល្បៈក្នុងខ្លួនសោះ សាច់ក្រណាត់មិនស្មើវាំងននផ្ទះអ្នកខ្លះផង(មើលទៅថៃដែលចំនងខ្មែរទៅតើប្រណីតយ៉ាងណាទាំងសាច់ក្រណាត់និងគ្រឿងអលង្កា)sad ហ្មង»។ ខាងក្រោមនេះ គឺជាឈុតមួយចំនួនដែលលោកលើកយកមកប្រៀបធៀប៖ ចុះសម្រាប់បងប្អូនវិញ យល់យ៉ាងណាដែរចំពោះការរិះគន់របស់លោកម៉ៃ សុគន្ធខាងលើនេះ?  

Read More

ឧកញ៉ា ដួង ឆាយ ប្រាប់ពីគ្រោះថ្នាក់ចៃដន្យដោយសារតែIphone X (មានវីដេអូ)

មុននេះបន្តិច លោកឧកញ៉ាឌួង ឆាយ បានទម្លាយរឿងគ្រោះថ្នាក់ ដែលមិននឹកស្មានមួយ កើតចេញពីការធ្វេសប្រហែសរបស់លោកជាមួយនឹងការប្រើប្រាស់ទូរស័ព្ទម៉ូឌែលថ្មីគឺIphone X។ ដូចដែលបងប្អូនបានដឹងហើយថា ទូរស័ព្ទសេរីថ្មីនេះ មានមុខងារដោះសោរពិសេសមួយ ដោយគ្រាន់តែប្រើការស្កែនមុខរបស់ម្ចាស់តែប៉ុណ្ណោះ។ ដោយឡែក ចំពោះគ្រោះថ្នាក់ដែលលោកឧកញ៉ាបានជួបជាបទពិសោធន៍នោះ គឺកើតឡើងនៅពេលដែលភរិយារបស់លោកបានយកទូរស័ព្ទថ្មីនេះទៅស្កែនមុខលោកយ៉ាងងាយ ខណៈដែលលោកកំពុងគេងលង់លក់ រហូតបែកការសម្ងាត់មួយចំនួន ហិហិហិ។ ចង់ជ្រាបលម្អិតឱ្យកាន់តែច្បាស់ សូមទស្សនាវីដែអូខាងក្រោមទាំងអស់គ្នា៖

Read More