ទីបំផុត Apple ​ចេញ​ iOS 11 មាន​កន្លែង​បើក​អ៊ីនធឺណិត​បាន​​ស្រួល​​ហើយ (មានវីដេអូ)

ក្នុង​ព្រឹត្តិការណ៍​ WWDC កាល​ពី​យប់​មិញ​ Apple ពិត​ជា​បាន​ប្រកាស​ចេញ​ iOS ជំនាន់​ថ្មី​ដូច​ជា​ការ​រំពឹង​ទុក​មែន ដោយ​ប្រព័ន្ធ​​ប្រតិបត្តិការ​ជំនាន់​ថ្មី​នេះ​មាន​បន្ថែម​មុខងារ​ និង កែ​សម្រួល​ចំណុច​មួយ​ចំនួន។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ត្រួសៗ​ពី​លក្ខណៈ​ពិសេស​របស់ iOS 11៖ ​@Control Center រចនា​ថ្មី Control Center លើ iOS 11 មិន​ត្រឹម​តែ​រចនា​រូបរាង​ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​បន្ថែម​ Shortcut សម្រាប់​មុខងារ​ថ្មី​គឺ Cellular Data ដែល​អាច​ប្រើ​សម្រាប់​បិទ/បើក​អ៊ីនធឺណិត​ទូរសព្ទ​បាន​យ៉ាង​ងាយ។ មិនតែប៉ុណ្ណោះអ្នកក៏អាចកំណត់ Shortcut ឲ្យមានលើ Control Center ដោយ​ក្នុង​នោះ​ក៏​មាន​មុខងារ Low Power Mode ផងដែរ។ ផ្ទាំង​ Control Center នេះ​ទៀត​សោត​មាន​តែ​មួយ​ផ្ទាំង​តែ​ប៉ុណ្ណោះ​ លែង​មាន​ពីរ​ផ្ទាំង​ដូច​លើ iOS 10 ហើយ ដោយ​ការ​បញ្ជា​បើក​សំឡេង​, បន្ថយ​ពន្លឺ, បញ្ជា​ចម្រៀង និង មុខងារ​ជា​ច្រើន​ទៀត​មាន​ក្នុង​ផ្ទាំង​តែ​មួយ។ Control Center ដែល​អាប់ដេត​ថ្មី​នេះ​អាច​ប្រើ​ជា​មួយ​នឹង​មុខងារ 3D Touch ដើម្បី​ឲ្យ​ការ​បញ្ជា​កាន់​តែ​ស៊ី​ជម្រៅ។ @App Store រចនា​ថ្មី Apple បាន​រចនា​ App Store ដោយ​ប្រើ​រូបរាង​ថ្មី​ទាំង​ស្រុង ហើយ​មាន​ការ​បែង​ចែក​រវាង​ App និង Games ដាច់​ពី​គ្នា​ដូច​ដែល​បង្ហាញ​​ក្នុង​រូបភាព​ខាង​លើ។ @មុខងារ​ពិសេស​សម្រាប់​ iPad iOS 11 នឹង​ជា​ការ​អាប់ដេត​ដ៏​អស្ចារ្យ​​សម្រាប់​ iPad ដោយ​ Apple បាន​បន្ថែម​មុខងារ​ពិសេសៗ​ជា​ច្រើន​រួម​មាន​ Drag and drop រួម​ទាំង​វិធី​ថ្មី​សម្រាប់​ Switch ពី​កម្មវិធី​មួយ​ទៅ​កម្មវិធី​មួយ។ ទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​ច្បាស់​ពី​មុខងារ​នេះ៖ @កាល​បរិច្ឆេទ​ដាក់​ឲ្យ​ប្រើ Apple គ្រោង​នឹង​ដាក់​ឲ្យ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​នៅ​អំឡុង​ខែ​កញ្ញា​ ស្រប​ពេល​នឹង​ការ​ប្រកាស​ចេញ​…

Read More

បុគ្គលិក​ក្រុមហ៊ុន Samsung ស្ម័គ្រ​ចិត្ត​ជួយ​បរិច្ចាគ​ឈាម​នៅ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់ឈាម

ក្រៅពីមានភាពមមាញឹកនៅក្នុងការ បម្រើអតិថិជន នៅក្នុងទីផ្សារ គ្រឿងអេឡិចចត្រូនិច ហើយនោះ ក្រុមហ៊ុន សាមសុងថៃ សាខាកម្ពុជា ក៏ឧស្សាហ៍ធ្វើ សកម្មភាពសង្គម នានាផងដែរ ដូចជាបើក មជ្ឈមណ្ឌលបណ្តុះ បណ្តាលជំនាញ ដោយឥតគិតថ្លៃ និងបង្កើតកម្មវិធី សប្បុរសធមន៌ នានាជាដើម ហើយដោយ ឡែកនៅព្រឹក ថ្ងៃទី 19 ឧសភានេះ បុគ្គលិក ក្រុមហ៊ុន Samsung បានរួមគ្នាម្តងទៀត ដើម្បីបរិច្ចាគ​នៅ មជ្ឈមណ្ឌល ជាតិផ្តល់ឈាម (NBTC)។ កម្មវិធីបរិច្ចាគ​ឈាមក្រុមហ៊ុនសាមសុង» គឺជាផ្នែកមួយ នៃកម្មវិធី Samsung Love & Care ដែលក្រុមហ៊ុនសាមសុង តែងតែផ្តល់នូវ ក្តីស្រលាញ់ និងការយកចិត្ត ទុកដាក់ចំពោះ ប្រជាជនកម្ពុជា តាមរយៈសកម្មភាព សង្គមនានា។ ជាក់ស្តែងសកម្មភាព ស្ម័គ្រចិត្តបរិច្ចាគ​ ឈាមរបស់ បុគ្គលិកសាមសុង ថ្ងៃនេះគឺមានគោលដៅ តែមួយគត់ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ សំខាន់នៃការ ផ្គត់ផ្គង់ឈាមដើម្បី ជួយសង្គ្រោះ ជីវិតមនុស្ស។ លោក Seungho Choi អគ្គនាយក គ្រប់គ្រងសាខាក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិចប្រចាំ ប្រទេសកម្ពុជា បានមាន ប្រសាសន៍ថា៖ «ក្រុមហ៊ុនសាមសុងស្ថិតនៅទីនេះដើម្បីជម្រុញឲ្យផ្នែក បច្ចេកវិទ្យា ផលិតផល និងការច្នៃប្រឌិត របស់យើង ហើយយើងសង្ឃឹមថា នឹងអាចធ្វើឲ្យជីវិត មនុស្សកាន់ តែប្រសើរ។ សាមសុង ថែមទាំងជឿ ជាក់ថា ការ កសាងសង្គម ប្រកបដោយ ទំនួលខុសត្រូវ និងការយកចិត្ត ទុកដាក់ គឺចាប់ផ្តើមចេញ ពីយើងម្នាក់ៗ។ ដូច្នេះហើយ បានជាយើងធ្វើការ…

Read More