ជួយចែកចាយផង! របៀបធ្វើតេស្តងាយៗ ៤ចំណុច ចង់ដឹងថាអង្ករពិត ឬក្លែងក្លាយ…!

អង្ករ  ឬបាយ គឺជាម្ហូបអាហារដ៏ចំបង សម្រាប់មនុស្សជុំវិញពិភពលោក  ជាពិសេស ប្រជាជនខ្មែរយើង និងអាស៊ីតែម្តង។   ប៉ុន្តែដោយសារមានអង្ករប្លាស្ទិច បន្លំលក់លើទីផ្សារសព្វថ្ងៃដែរ  ទើបធ្វើឲ្យអ្នកហូបមានការព្រួយបារម្ភ និងខ្លាចរអារផងដែរ។ ហេតុនេះយើងនឹងលើកយកតិចនិក ៤ចំណុច សម្រាប់ធ្វើតេស្ត ចង់ដឹងថា អង្ករនោះជាអង្ករពិត ឬអង្ករប្លាស្ទិច ដូចខាងក្រោម៖  ប្រសិនបើអង្ករនោះជាអង្ករពិត វានឹងលិចទៅបាតកែវ រីឯអង្ករប្លាស្ទិចនឹងអណ្តែត ១. ធ្វើតេស្តដោយទឹក ៖  អ្នកគ្រាន់តែយកអង្ករមួយស្លាបព្រាបាយ ចាក់ចូលក្នុងទឹកមួយកែវ។  ប្រសិនបើអង្ករនោះជាអង្ករពិត វានឹងលិចទៅបាតកែវ  រីឯអង្ករប្លាស្ទិចនឹងអណ្តែត។ ២. ធ្វើតេស្តដោយភ្លើង ៖ ដោយអ្នកគ្រាន់តែយកអង្ករមួយក្តាប់មកដុត ដោយប្រើឈើគូស ឬដែកកេះក៏បាន។  អង្ករប្លាស្ទិចនឹងឆេះភ្លាម ព្រមទាំងបន្សាយក្លិនឈួលប្លាស្ទិចទៀតផង។ ៣. ធ្វើតេស្តផ្សិត ៖  គ្រាន់តែសាកល្បងដាំបាយ រួចច្រកទុកក្នុងដបទឹកមួយ  រយៈពេលពី ២ ទៅ ៣ ថ្ងៃ។ ប្រសិនបើបាយដែលដាំរួចនោះ មិនឡើងផ្សិតទេនោះ វាប្រាកដជាអង្ករប្លាស្ទិច មិនមែនជាអង្ករពិតនោះទេ។ ៤. ធ្វើតេស្តនៅពេលដាំ ៖ អង្ករក្លែងក្លាយ ក៏អាចមើលដឹងបានដែរ នៅពេលកំពុងតែដាំ (ដាំបាយ) ដោយបាយអង្ករប្លាស្ទិច នឹងមានឡើងពពុះខាប់យ៉ាងក្រាស់ជាប់ឆ្នាំង នៅពេលកំពុងដាំពុះនោះតែម្តង៕ ទាំងនេះជាតិចនិកធ្វើតេស្ត ៤ ចំណុច ដែលអាចជួយឲ្យអ្នកដឹងថា អង្ករនោះជាអង្ករពិត ឬអង្ករប្លាស្ទិចបាន ដោយឡែក មានអត្ថបទថ្មីមួយផ្សេងទៀតគឺ៖ តិចនិកបោកសម្អាត ខ្នើយកើយ ដែលមានពណ៌ស ក្នុងម៉ាស៊ីនបោកខោអាវឲ្យសភ្លឺចែងចាំង និងស្អាតល្អ…! បើនិយាយពីខ្នើយកើយ មនុស្សយើងភាគច្រើន ហាក់ដូចជាមិនសូវយកចិត្តទុកដាក់បោកសម្អាតប៉ុន្មានទេ ដោយគិតថាវាពិបាកបោកសម្អាត និងមិនប្រឡាក់ដូចជាស្រោមខ្នើយឡើយ។ ប៉ុន្តែជាក់ស្តែង ខ្នើយកើយទាំងនោះ ពោរពេញទៅដោយធូលីដី ក្អែល ញើស បាក់តេរី និងមេរោគអាឡែហ្ស៊ីជាច្រើន។ ហេតុនេះហើយ ទើបបានជាថ្ងៃនេះ យើងនឹងលើកឡើងពីតិចនិកបោកសម្អាតខ្នើយកើយ…

Read More

ឆ្ងល់ចេះតែឈឺក្បាលមិនបាត់ ទៅជួបគ្រូពេទ្យស្រាប់តែរកឃើញ ពីងពាងនៅក្នុងត្រចៀក (មានវីដេអូ)

ឥណ្ឌា៖ ទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល ចុះផ្សាយកាលពីថ្ងៃទី៨ មិថុនា ឆ្នាំ២០១៧កន្លងទៅនេះថា ស្រ្តីជនជាតិឥណ្ឌាម្នាក់ ត្អូញត្អែរឈឺក្បាលមិនបាត់ ទីបំផុតសម្រេចចិត្តទៅជួបគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យមើល ស្រាប់តែភ្ញាក់ផ្អើលបន្ទាប់ពីរកឃើញ ពីងពាងមួយក្បាលសំងំលាក់ខ្លួនក្នុងត្រចៀករបស់នាង។ ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ Lekshimi L បានរៀបប្រាប់អ្នកកាសែតឲ្យដឹងថា នៅពេលរសៀលនាងបានឡើងទៅគេងនៅយ៉រមុខផ្ទះ ប៉ុន្តែនៅពេលនាងភ្ញាក់ដឹងខ្លួនឡើង ស្រាប់តែមានអាការឈឺក្បាលខ្ទោកៗ ហើយហាក់បីដូចជាមានអ្វីម្យ៉ាង រុកនៅក្នុងត្រចៀកខាងស្តាំរបស់នាង។ Lekshimi គិតថា ច្បាស់ជាមានអ្វីម្យ៉ាងចូលក្នុងត្រចៀករបស់នាងហើយ ទើបភ្លាមៗនោះ នាងក៏បានយកដៃរុកក្នុងត្រចៀកដើម្បីឆ្កឹះវាចេញ ប៉ុន្តែទោះបីជាយ៉ាងណា នៅតែមិនអាចយកចេញបានដដែល។ ក្រោយមក នាងក៏បានហៅបងប្អូនស្រីរបស់នាង ឲ្យជួយចុចពិលបញ្ចាំងមើល ដើម្បីចង់ដឹងថា តើមានអ្វីនៅខាងក្នុងត្រចៀកនោះ ប៉ុន្តែហាក់មិនឃើញអ្វីទាល់តែសោះ។ ប្រភពដដែលបន្តថា បន្ទាប់ពីអាការកាន់តែឈឺខ្លាំងទ្រាំមិនបាន Lekshimi ក៏ត្រូវបានប្តីរបស់នាង ប្រញាប់ប្រញាល់នាំមកមន្ទីរពេទ្យ Columbia Asia Hospital ក្នុងទីក្រុង Hebbal ប្រទេសឥណ្ឌាតែម្តង។ ក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ រកឃើញថាមានពីងពាងរស់មួយក្បាល កំពុងតែសំងំនៅក្នុងត្រចៀករបស់នាង។ ជាក់ស្តែង តាមរយៈរូបភាពក្នុងវីដេអូឃ្លីបគេឃើញថា ក្រុមគ្រូពេទ្យបានបញ្ចាំងពិល ចូលទៅក្នុងត្រចៀកនាង Lekshimi ដោយចំណាយរយៈពេលយូរ រហូតពីងពាងមួយក្បាលនោះ បានវារគើមៗចេញមកវិញដោយខ្លួនឯងតែម្តង។ នាង Lekshimi និយាយថា «ខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់ ព្រោះខ្ញុំមានអារម្មណ៍ថា ហាក់មានសត្វអ្វីម្យ៉ាងនៅក្នុងត្រចៀករបស់ខ្ញុំហើយ។ វារុកធ្វើឲ្យឈឺត្រចៀក និងពិបាកដកដង្ហើម។ ខ្ញុំពិតជាមិននឹកស្មានសោះ និងស្ទើរតែស្រឡាំងកាំង នៅពេលដែលគ្រូពេទ្យប្រាប់ថា វាគឺជាពីងពាងមួយក្បាល ដែលកំពុងតែនៅក្នុងត្រចៀករបស់ខ្ញុំ» ៕ សូមទស្សនាវីដេអូខាងក្រោម៖    ប្រភព៖ ខ្មែរឡូត ដោយឡែក មានព័ត៌មានថ្មីមួយទៀតគឺ៖ ប្តីប្រពន្ធមួយគូ ប្រថុយថតរូបមង្គលការ ជាមួយការបំផ្ទុះដ៏គួរឲ្យខ្លាច (មានវីដេអូ) កាល​ពី​ពេល​ថ្មីៗ​នេះ ប្ដី​ប្រពន្ធ​ជនជាតិ​ជប៉ុន​មួយ​គូ បាន​ប្រថុយប្រថាន​ថត​រូប​មង្គលការ ជាមួយ​នឹង​ការ​បំផ្ទុះ​ដ៏​គួរ​ឲ្យ​ខ្លាច នៅ​ឯ​អណ្ដូងរ៉ែ​គេ​បោះបង់​ចោល​មួយ​កន្លែង ដើម្បី​ឲ្យ​រូបថត​របស់​ពួក​គេ មើល​ទៅ​រឹត​តែ​អស្ចារ្យ។ ជាក់ស្ដែង ប្ដី​ប្រពន្ធ​ខាង​លើ​នេះ…

Read More

ជួយចែកចាយផង! ឱសថចិនទិព្វអមតៈ អាចព្យាបាលជំងឺទឹកនោមផ្អែមកម្រិតធ្ងន់ និងក្រិនថ្លើម (មានវីដេអូ)

ភ្នំពេញ៖ លោកតា ដម សារិន អាយុ ៧៦ឆ្នាំ រូបនេះ បានកើតជំងឺទឹកនោមផ្អែមកម្រិតធ្ងន់ និងក្រិនថ្លើមផងដែរ អស់ពេលរយៈពេល ១០ឆ្នាំ ហើយគាត់គ្មានសង្ឃឹមថាគាត់នឹងជាសះស្បើយពីជំងឺនេះទេ គាត់ថែមទាំងមិនមានជំនឿលើពេទ្យនៅ ស្រុកខ្មែរផងដែរ។ លោកតាដែលមានជំងឺទឹកនោមផ្អែមកម្រិតធ្ងន់ និងក្រិនថ្លើមរូបនេះ អស់ជម្រើសក្នុងការព្យាបាលជំងឺ តែគាត់បានមើលគណនីហ្វេសប៊ុករបស់គាត់ ក៏ឃើញទំព័រហ្វេសប៊ុក ឱសថចិនទិព្វអមតៈព្យាបាលថ្លើម​ គាត់ក៏បានឲ្យកូនរបស់គាត់ជូន ទៅ​​ពិគ្រោះយោបល់ជាមួយលោកគ្រូ និងបានជាវឱសថចិនទិព្វអមតៈទៅពិសា។ ពេលគាត់ជាវថ្នាំដំបូង គាត់មិនមានជំនឿទេ ហើយព្រមទាំងចង់មើលងាយផងដែរ ប៉ុន្ដែនៅពេលដែលគាត់សាកពិសាបានតែបីដបគាត់ក៏ភ្ញាក់ផ្អើល និងដឹងពីប្រសិទ្ធភាពថ្នាំនេះ ពិតជាពូកែមែន។ ឥឡូវមកដល់ពេលនេះ គាត់ពិសាបានបីឈុតហើយ កម្រិតទឹកនោមផ្អែមក៏បាត់ ក្រិនថ្លើមក៏បាត់ ស្តាប់គាត់និយាយទៅដូចសប្បាយចិត្តណាស់។ ពិតជាមិនគួរឲ្យជឿ! ថាគាត់អាចជាសះស្បើយក្នុងរយៈពេលខ្លីនោះទេ ដែលអាចនិយាយបានថា ដូចរស់ម្តងទៀត អ៊ីចឹង! បងប្អូនអាចតាមដានមើលវីដេអូខាងក្រោមនេះបាន នោះបងប្អូននឹងឃើញភាពខុស ប្លែកគ្នារវាងមុន និងក្រោយប្រើឱសថចិនទិព្វអមតៈ។ ដូច្នេះសូមបងប្អូនជួយ Share ឲ្យអ្នកដែលគាត់មានបញ្ហាសុខភាពដូចជា ថ្លើម ទឹកនោមផ្អែម លើសឈាម ស្លាប់មួយ ចំហៀងខ្លួន ក្រពះ ពោះវៀន ឲ្យគាត់បានដឹងផង ថាស្រុកខ្មែរយើងពិតជាមាន ថ្នាំអាច ព្យាបាលជំងឺទាំងអស់នេះឲ្យបានជាពិតប្រាកដមែន។ ក្នុងនោះផងដែរលោកគ្រូពេទ្យ បានមានប្រសាសន៍ថា៖ “ថ្នាំនេះឲ្យតែអ្នកចេះតមតាមការណែនាំរបស់លោក នោះអ្នកជំងឺនឹងជាសះស្បើយ ១០០% ក្នុងរយៈពេល ៣ទៅ៤ខែជាក់ជាពុំខាន” លោកបានបន្តទៀត ថា ”ដោយសារលោកឃើញបងប្អូនប្រជាពលរដ្ឋខ្មែរយើងឈឺស្លាប់ច្រើន ខ្លះបាត់បង់ ឪពុកម្តាយ យាយតា បងប្អូនជាទីស្រលាញ់ដោយសារជំងឺទាំងអស់នេះ ទើបធ្វើឲ្យលោកចង់ផ្សព្វផ្សាយតាមប្រព័ន្ធអិនធើណេត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋលោកបានដឹង។ គួរបញ្ជាក់ថា ឱសថចិនទិព្វអមតៈមានតែមួយកន្លែង ដែលមានអាសយដ្ឋាន ផ្ទះលេខ ២២ ផ្លូវ១៥៦ សង្កាត់ដេប៉ូ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ពីម៉ោង ៨ ដល់ម៉ោង ៥ល្ងាច ហើយក៏អាចទាក់ទងតាមលេខទូរស័ព្ទ ០១២ ២៦០ ៩០០…

Read More

ចង់ឱ្យប្រដាប់ភេទតឹងណែន​ដូចក្រមុំ វិធីសាស្រ្ត ២យ៉ាងនេះ​អាច​ជួយ​អ្នកបាន…!

ទ្វារមាសរលុង គឺជា​ភាព​អាម៉ាស់​មួយដែល​ប៉ះពាល់​ដល់ភាព​ស្និទ្ធស្នាល​របស់អ្នក​ពេល​ដែល​បង្កាត់​ភ្លើង​ស្នេហ៍។ ប៉ុន្តែមាន​វិធីសាស្ត្រ​ពី​រយ៉ាង​ ដែល​អាច​ជួយឱ្យ​ទ្វារមាស​របស់អ្នក​មាន​សភាព​តឹងណែន ហើយ​នៅតូច​ដូចពី​មុនបាន។ ១. ព្យាយាមបញ្ចូលចង្អុលដៃ ហើយ​ធ្វើ​ចលនា​ដើម្បី​ឱ្យ​សាច់ដុំ​ទ្វារមាស​របស់​អ្នក​កន្ត្រាក់ ប្រសិនបើ​សាច់ដុំ​មិនអាច​ធ្វើការ​កន្ត្រាក់​ដោយ​ដៃបាន វា​នឹងមាន​ភាពរលុង។ ២. សូមព្យាយាម​បញ្ចូល ម្រាម​ដៃម្តង ៣ ក្នុងពេល​តែមួយ។ ប្រសិន​បើអ្នក​មាន​អារម្មណ៍​ថា ការ​បញ្ចូល​នេះគ្មាន​បញ្ហា​ប្រហែល​ទ្វារមាន​របស់អ្នក​រលុង​ខ្លាំង​ហើយ ប៉ុន្តែ​កុំព្រួយ​មាន​បច្ចេកទេស​មួយចំនួន ដែល​អាចជួយ​បន្តឹង​សាច់ដុំ​ទ្វារមាស​របស់​អ្នក​ឱ្យ​តឹងណែន​ក្នុង​រយៈពេល​ដ៏ខ្លី។ ដើមរមៀត យកដើម​រុក្ខជាតិនេះ​ឆុងធ្វើ​ជាតែ​សម្រាប់​បរិភោគ​ជាប្រចាំ វានឹង​ជួយ​ពង្រឹង​ផ្នែក​ជញ្ជាំង​ទ្វារមាស​របស់អ្នក ហើយ​ថែម​ទាំងអាច​ជួយ​ពង្រឹង​ជញ្ជាំង​ស្បូន និង​ជាលិកា​ឆ្អឹង​អាង​ត្រគាក​ថែមទៀត។ Oak Gall រុក្ខជាតិមួយ​ប្រភេទនេះ​មាន​ប្រភព​មកពី​ប្រទេសថៃ មាន​អនុភាព​ខ្ពស់​ក្នុងការ​បង្រួម​ និងសម្បូរ​ទៅដោយ​ប្រេង​រំអិល​ដែល​ការពារ​មិន​ឱ្យ​ទ្វារមាស​មាន​ភាព​រលុង។ ជាការ​ពិតណាស់ វាអាច​ជួយ​រឹតបន្តឹង​ជញ្ជាំង​ស្រទាប់​នៃតំបន់​ឯកជន​របស់​អ្នកឱ្យ​តឹងណែន ហើយ​នៅតូច​ដដែល៕ ដោឡែក សូមមកមើលអត្ថបទថ្មីមួយទៀតគឺ៖​ បុរស​អសមត្ថភាព​ផ្លូវភេទ!! ថ្នាំសម្រើប​នេះ​អាច​ជួយ​អ្នក​បាន ប្រសិនបើ​អ្នក​ចង់​បង្កើត​ថ្នាំសម្រើប​នៅផ្ទះ​ដោយ​ខ្លួនឯង អ្នក​នឹង​ត្រូវការ​ធាតុផ្សំ​សំខាន់ៗ 2មុខ​ដែល​មាន​លក់​តាម​គ្រប់​ហាងគ្រឿងទេស។ សមាសធាតុផ្សំ​ទាំងនេះ ជា​ថ្នាំ​សម្រើបតណ្ហា​ដ៏​មាន​សក្តានុពលបំផុត។ ថ្នាំសម្រើប ជា​ឱសថ​សម្រាប់​បុរស ជួយ​បង្កើន​មុខងារ​ផ្លូវភេទ និង​រឿងលើគ្រែ។ មាន​មនុស្ស​តិចណាស់​ដែល​ដឹងពី​អាថ៌កំបាំង​មួយ​នេះ​ថា វា​ក៏​អាច​ធ្វើ​ដោយ​ខ្លួនឯង​នៅផ្ទះ​បាន។ គ្រឿងផ្សំ​ចាំបាច់​មាន៖ ឪឡឹក ក្រូចឆ្មា ឪឡឹក​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ផ្សេងៗ និង​សារធាតុ​សម្រើប​រួមទាំង ស៊ីទ្រូលីន និង​លីកូផេន។ អ្នក​មិន​គួរ​បន្ថែម​ស្ករស អំបិល ម្ទេស ឬ​រសជាតិ​អ្​វីផ្សេង​ទៅក្នុង​វា​ឡើយ ព្រោះ​វា​អាច​កាត់បន្ថយ​ភាពខ្លាំង​របស់​ធាតុផ្សំ​ទាំង2នេះ។ អ្នក​ត្រូវ​ហាន់​ឪឡឹក​ជា​ដុំតូចៗ ហើយ​ក្រឡុក​វា​ឱ្យ​ក្លាយជា​ទឹកឪឡឹក​ឱ្យ​បាន​ចំណុះ​ប្រហែល 1លីត្រ។ សាច់​ស​នៅក្នុង​សំបក​ឪឡឹក​ក៏​មាន​ផ្ទុក​សារធាតុស៊ីទ្រូលីន​ខ្ពស់ ដែល​មិន​ត្រូវ​ចិត​វា​ចោល​ឡើយ។ ចាក់​ទឹកផ្លែឈើ​នេះ​ចូល​ក្នុង​ឆ្នាំង រួច​ដាក់​ដាំ​ទុកចោល​ឱ្យ​ពុះ​រយៈពេល2-3នាទី បន្ទាប់មក​ច្របាច់​ក្រូចឆ្មា​ដាក់​ចូល។ កូរ​វា​បញ្ចូលគ្នា​ឱ្យ​សព្វ​ទាំង​នៅក្តៅៗ។ អ្នក​គួរ​បន្ត​ដាំ​រម្ងាស់​រហូតដល់​ទឹក​របស់​វា​ហួត​ជាចំហាយ​អស់​ប្រហែល​ពាក់កណ្តាល។ ទុក​វា​ឱ្យ​ត្រជាក់​រយៈពេល​ប្រហែល1ម៉ោង ក្រោយមក​ចាក់​វា​ចូល​ទៅក្នុង​ដបកែវ​ស្អាត​មួយ និង​រក្សាទុក​កន្លែង​ត្រជាក់ ហើយ​ស្ងួត​ដូចជា​ក្នុង​ទូរទឹកកក។ អ្នក​គួរ​ពិសារ​ឱសថទឹក​នេះ 2ស្លាបព្រាបាយ​ទៅ1/3កែវ​មុនពេល​អាហារព្រឹក និង​មុន​អាហារល្ងាច។ ឱសថទឹក​នេះ​មាន​សុវត្ថិភាព និង​ប្រសិទ្ធិភាព​ចំពោះ​មនុស្ស​គ្រប់វ័យ​ទាំង2ភេទ៕ ប្រែសម្រួលដោយ៖ ខ្មែរប្រពៃ ប្រភព៖ ខ្មែរប្រពៃ

Read More

បើ​មិន​ចង់​ស្ដាយ​ក្រោយ ស្រី​ៗ​ទាំង​អស់​គ្នា ឈប់​លាប​ក្រែម​ក្លែងក្លាយ​ភ្លាម

បើ​មិត្ត​ៗ​នារី​ទាំង​អស់​ គិត​ថា​ក្រែម​គ្មាន​ម៉ាក​យីយោ​ត្រឹម​ត្រូវ តម្លៃ ២-៣​ដុល្លារ​ គឺ​សុវត្ថិភាព​នឹង​ប្រើ​នោះ អ្នក​គិត​ខុស​​ទាំង​ស្រុង​ហើយ។ សព្វ​ថ្ងៃ​នេះ ទំព័រ​លក់​គ្រឿង​សម្អាងអនឡាញ រីក​ដុះដាល​ដូច​ផ្សិត។ ហាង​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​ឯង​ថា​ជា​ម៉ាក​ល្បី​ៗ​ដូច​ជា Mac, YSL ឬ Tom Ford ជាដើម រីឯ​តម្លៃ​វិញ​ត្រឹម​តែ ៥​ដុល្លារ ឬ​២ ទៅ​៣​ដុល្លារ​ក៏​មាន។ សម្រាប់​ក្រែម​លំដាប់​ខ្ពស់​ពិត​ប្រាកដ ពេល​ខ្លះ​នៅ​មាន​អ្នក​រិះគន់​ថា​មាន​សារធាតុ​ពុល​ច្រើន ចុះ​ទម្រាំ​ក្រែម​ក្លែងក្លាយ​ទៀត នឹង​ទៅ​ជា​យ៉ាង​ណា? ជាក់​ស្ដែង​តម្លៃ​របស់​ក្រែម 3CE Red Lipstick មាន​តម្លៃ​លក់​នៅ​កូរ៉េ​គឺ​១៥​ដុល្លារ តែ​នៅ​ផ្សារ​ខ្មែរ​ខ្លះ​លក់​មួយ​ដើម​តែ​៤​ដុល្លារ​ប៉ុណ្ណោះ មិន​បាច់​និយាយ​អី​ច្រើន ក៏​យើង​ដឹង​ថា​នេះ​គឺ​ក្លែងក្លាយ​ដែរ។ អ្នក​ត្រូវ​ចង​ចាំ​ថា ឧទាហរណ៍​ក្រែម​មួយ​ដើម​មាន​តម្លៃ​លក់​៥​ដុល្លារ ចឹង​អ្នក​លក់​គេ​ទិញ​ពី​ផ្សារ​មក​ប៉ុន្មាន ហើយ​ពី​រោងចក្រ​លក់​ចេញ​ក្រៅ​ថ្លៃ​ប៉ុន្មាន។ ទម្រាំ​ដល់​ដៃ​អ្នក​ប្រើ​តម្លៃ​ដើម​ពិត​ប្រាកដ​ពិត​ជា​ទាប​ជាង​នេះ​ឆ្ងាយ​ណាស់។ ដូច​នេះ​ហើយ ក្រែម​មួយ​ដើម​តម្លៃ​៥​ដុល្លារ ត្រូវ​បាន​ចំណាយ​លុយ​ផលិត​ប្រមាណ​២​ដុល្លារ​តែ​ប៉ុណ្ណោះ។ គ្រោះ​អាសន្ន​ដែល​ក្រែម​គ្មាន​គុណភាព​នាំ​មក គឺ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខ្មៅ​បបូរ​មាត់​នោះ​ទេ។ យូរ​ថ្ងៃ​ទៅ ជាតិ​ពុល​ដែល​យើង​លាប​លើ​មាត់​នោះ នឹង​ជ្រាប​ចូល​ក្នុង​ខ្លួន​រាល់​ពេល​យើង​ញ៉ាំ​អី​ចូល​ក្នុង​ពោះ​បណ្ដាល​ឲ្យ​កើត​បញ្ហា​ជា​ច្រើន​រាប់​មិន​អស់។ ស្រី​ៗ​លាប​ក្រែម​គឺ​ដើម្បី​ឲ្យ​បាន​ស្រស់​ស្អាត​ជាង​មុន តែ​បើ​លាប​ទៅ​នាំ​តែ​ទុក្ខ​ជាប់​ខ្លួន នៅ​ប្រឹង​លាប​ធ្វើ​អី​ទៀត? បើ​ទោះ​បី​ជា​ដឹង​ថា​ក្រែម​ពិត​ប្រាកដ​អាច​មាន​តម្លៃ​ថ្លៃ​បន្តិច​ក៏​ពិត​មែន តែ​សុខភាព​យើង​ក៏​សំខាន់​ដូច​គ្នា៕ ប្រភព៖ សប្បាយ

Read More

៥វិធីតេសទឹកឃ្មុំ សុទ្ធឬមិនសុទ្ធ កុំអោយចាញ់បោកអ្នកលក់ (មានវីដេអូ)

វិធីសាស្ត្រពិនិត្យមើលទឹកឃ្មុំសុទ្ធ ឬមិនសុទ្ធ តើត្រូវប្រើវិធីអ្វីខ្លះដើម្បីឲ្យដឹងថាទឹកឃ្មុំរបស់អ្នកសុទ្ធ ឬមិនសុទ្ធ? ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនសម្រាប់តេស្ត៖ ១.ធ្វើតេស្តដោយប្រើក្រដាសអ្នកត្រូវយកក្រដាសផ្តិត ចាក់ទឹកឃ្មុំ ១ ដំណក់ពីលើក្រដាស។ ប្រសិនបើទឹកឃ្មុំមិនសុទ្ធទេ ក្រដាសនឹងស្រូបយកទឹកឃ្មុំ។ ទឹកឃ្មុំសុទ្ធនឹងមិនជ្រាបចូលក្រដាសឡើយ។ ២.ធ្វើតេស្តដោយដាក់ក្លាស់សេលោកអ្នកគ្រាន់តែយកទឹកឃ្មុំដែរត្រូវធ្វើការតេស្តនោះ ដាក់ក្នុងទូរទឹកកក ដោយទុករយះពេល ១ ម៉ោងទៅ ២ ម៉ោង។ ហើយលោកអ្នកធ្វើការត្រួតពិនិត្យលើទឹកឃ្មុំ បើសិនវានមិនកក តែមានលក្ខណះខាប់បន្តិចចាត់ទុកថាវាសុទ្ធ។ ៣.ធ្វើតេស្តដោយប្រើនំប៉័ងសាកល្បងវិធីនេះចំពោះអាហារពេលព្រឹករបស់អ្នក។ ទឹកឃ្មុំសុទ្ធតែងតែធ្វើឲ្យនំប៉័ងរឹង។ ប្រសិនបើមិនមែនជាទឹកឃ្មុំសុទ្ធទេ នំប៉័ងនឹងក្លាយជាសើម ហើយទ្រោម។ វាក្លាយជាបែបនេះដោយសារតែមានជាតិសំណើម។ ៤.ធ្វើតេស្តដោយស្លឹកខ្ទឹមលោកអ្នកគ្រាន់តែយកស្លឹកខ្ទឹមមកច្រលក់ក្នុងទឹកឃ្មុំ បន្ទាប់សង្កេតលើ ស្លឹកខ្ទឹមនោះហើយវាស្លោក ចាត់ទុកថាទឹកឃ្មុំនោះសុទ្ធ។ ៥.ហិតក្លិនអ្វីដែលសំខាន់បំផុត ប្រសិនបើទឹកឃ្មុំរបស់អ្នកមិនសុទ្ធទេ វានឹងធុំក្លិនជូរ។ អ្នកក៏អាចមើលឃើញពពុះសៗនៅលើទឹកឃ្មុំផងដែរ។ យល់ល្អត្រូវបោះវាចោលភ្លាមៗ។ ទឹកឃ្មុំសុទ្ធមានក្លិនស្រាល៕ ប្រភព៖ Ann Vanny ដោយឡែក មានអត្ថបទព័ត៌មានថ្មីមួយទៀតគឺ៖ គួរ​ឱ្យ​អាណិត​ណាស់​លោក​អើយ​… ឧត្តរមានជ័យ ៖ បុរស​ជន​ពិការ​ម្នាក់​បាន​ប៉ុនប៉ង​សម្លាប់​ខ្លួន​រហូត​បាន​សម្រេច ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ក្នុង​ទឹក​បឹង​រាជា​សំរោង កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧ ។ ហេតុការណ៍​នេះ​កើតឡើង​ក្នុងភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។ ជន​រង​គ្រោះ​ឈ្មោះ ឃឹម សុភ​ក្រ័ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ជន​ពិការ​ជើង​យោង​តាម​សម្តី​ពី​ស្ត្រី​ម្នាក់​ដែល​ឈរ​លក់​ទឹកអំពៅ​ក្បែ នឹង​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នូវ​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៧ គេ​បានឃើញ​ជន​រង​គ្រោះ​ជិះរទេះ​រុញ​តាម​ដងផ្លូវ​ជាតិ​៦៨B មក​ដល់​មុន​វត្ត​រាជា​សំរោង បាន​យក​កាំបិត​អាករ​ដៃ​របស់​ខ្លួន​ចំនួន​២​ទៅ​៣​កន្លែង នឹង​ចាក់​ពោះ​ប៉ុនប៉ង​សម្លាប់​ខ្លួន តែ​មាន​មនុស្ស​ប្រុស​ជា​កម្មករ​សំណង​ទៅ​ដណ្តើម​យក​កាំបិត​បោះ​ទៅ​ក្នុង​របង​វត្ត បន្ទាប់​មក​ទៀត​នៅ​វេលា​ម៉ោង​០៣​ល្ងាច​ក្នុង​ថ្ងៃ​ដដែល​ជន​រង​គ្រោះ​បាន​ជិះរទេះ​រុញ​មក​ម្តងទៀត ហើយ​ជិះ​ចូល​ទៅ​មាត់បឹង​រាជា​សំរោង​ហៅ​បឹង​ស្នោ​រួច​ចុះ​ទៅ​ក្នុង​ទឹក​បឹង​មុជ​ងើប​ៗ​តែ​ម្នាក់ឯង ខណៈនោះ​រូប​នាង​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ ។ ឧត្តមសេនីយ៍ត្រី ឡឹ​ក សុខា ស្នងការ​រង​ទទួល​ផ្នែក​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ខេត្តឧត្តរមានជ័យ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ធ្លាប់​បួស​ជា​សង្ឃ​នៅ​ក្នុង​វត្ត​រាជា​សំរោង​ជា​ច្រើន​វស្សា ហើយ​ក្រោយ​ពី​សឹក​វិញ ជន​រង​គ្រោះ​បាន​កើតជា​មនុស្ស​ដោយ​មិន​គ្រប់​ហើយ​បាន​ស្នាក់​នៅ​នឹង​វត្ត ។ យោង​តាម​ការ​ស្រាវជ្រាវ និង​យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ក្នុង​ការ​ប៉ុនប៉ង​សម្លាប់​ខ្លួន​របស់​ជន​រង​គ្រោះ គឺ​ករណី​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​មិនមែន​ជា​រឿង​ឃាតកម្ម​នោះ​ទេ ។ ក្រោយ​ពី​បាន​ធ្វើការ​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕…

Read More