រឿង «ស្វាឪនិងកូនស្វា» ពិតជាមានន័យខ្លាំង ជាពិសេសសម្រាប់អ្នកដឹកនាំ(មានវីដេអូ)

កំពុងតែមានបញ្ហាស្មុគស្មាញ តានតឹងខាងផ្លូវចិត្ត គិតអ្វីមិនចេញ តប់ប្រម៉ល់ខ្លាំងណាស់មែនទេ? សាកចំណាយពេលវេលារបស់អ្នកខ្លះ មកតាមដាកស្តាប់ដោយយកចិត្តទុកដាក់ ជាមួយវីដេអូអាហារផ្លូវចិត្តខាងក្រោមនេះបន្តិចមើល អ្វីៗអាចនឹងបានធូស្រាលខ្លះ។ ជាការពិតណាស់ ចំណាយពេលត្រឹម២-៣នាទីរាល់ថ្ងៃ សម្អាតចិត្ត និងអារម្មណ៍មិនល្អចេញពីខ្លួនអ្នក នោះអ្នកនឹងទទួលបាកក្តីសុខពិតប្រាកដ គ្រប់ពេលវេលាតែម្តង។ តោះសាកល្បងស្តាប់សារអប់រំខាងក្រោមនេះទាំងអស់គ្នា៖ ចង់ស្តាប់វីដេអូអប់រំផ្លូវចិត្តបែបនេះរាល់ថ្ងៃកុំភ្លេច ចុចទីនេះ ដើម្បីSubscribeឆានែលយូធូបយើងខ្ញុំទាំងអស់គ្នា។ បើចង់ទស្សនាវីដេអូដទៃផ្សេងទៀត សូមចុចទីនេះ។ កម្រងរូបភាពអប់រំផ្លូវចិត្ត

Read More

នេះហើយទឹកចិត្តឪពុក បើគោរពស្រលាញ់ឪពុកអ្នក សូមជួយចែកចាយទាំងអស់គ្នា(មានវីដេអូ)

កំពុងតែមានបញ្ហាស្មុគស្មាញ តានតឹងខាងផ្លូវចិត្ត គិតអ្វីមិនចេញ តប់ប្រម៉ល់ខ្លាំងណាស់មែនទេ? សាកចំណាយពេលវេលារបស់អ្នកខ្លះ មកតាមដាកស្តាប់ដោយយកចិត្តទុកដាក់ ជាមួយវីដេអូអាហារផ្លូវចិត្តខាងក្រោមនេះបន្តិចមើល អ្វីៗអាចនឹងបានធូស្រាលខ្លះ។ ជាការពិតណាស់ ចំណាយពេលត្រឹម២-៣នាទីរាល់ថ្ងៃ សម្អាតចិត្ត និងអារម្មណ៍មិនល្អចេញពីខ្លួនអ្នក នោះអ្នកនឹងទទួលបាកក្តីសុខពិតប្រាកដ គ្រប់ពេលវេលាតែម្តង។ តោះសាកល្បងស្តាប់សារអប់រំខាងក្រោមនេះទាំងអស់គ្នា៖ ចង់ស្តាប់វីដេអូអប់រំផ្លូវចិត្តបែបនេះរាល់ថ្ងៃកុំភ្លេច ចុចទីនេះ ដើម្បីSubscribeឆានែលយូធូបយើងខ្ញុំទាំងអស់គ្នា។ បើចង់ទស្សនាវីដេអូដទៃផ្សេងទៀត សូមចុចទីនេះ។ កម្រងរូបភាពអប់រំផ្លូវចិត្ត

Read More

«ការពិតនៃជីវិត» អាហារអប់រំនៃផ្លូវចិត្ត ធ្វើឱ្យលោកអ្នកមានអារម្មណ៍ជ្រះថ្លា (មានវីដេអូ)

កំពុងតែមានបញ្ហាស្មុគស្មាញ តានតឹងខាងផ្លូវចិត្ត គិតអ្វីមិនចេញ តប់ប្រម៉ល់ខ្លាំងណាស់មែនទេ? សាកចំណាយពេលវេលារបស់អ្នកខ្លះ មកតាមដាកស្តាប់ដោយយកចិត្តទុកដាក់ ជាមួយវីដេអូអាហារផ្លូវចិត្តខាងក្រោមនេះបន្តិចមើល អ្វីៗអាចនឹងបានធូស្រាលខ្លះ។ ជាការពិតណាស់ ចំណាយពេលត្រឹម២-៣នាទីរាល់ថ្ងៃ សម្អាតចិត្ត និងអារម្មណ៍មិនល្អចេញពីខ្លួនអ្នក នោះអ្នកនឹងទទួលបាកក្តីសុខពិតប្រាកដ គ្រប់ពេលវេលាតែម្តង។ តោះសាកល្បងស្តាប់សារអប់រំខាងក្រោមនេះទាំងអស់គ្នា៖ ចង់ស្តាប់វីដេអូអប់រំផ្លូវចិត្តបែបនេះរាល់ថ្ងៃកុំភ្លេច ចុចទីនេះ ដើម្បីSubscribeឆានែលយូធូបយើងខ្ញុំទាំងអស់គ្នា។ បើចង់ទស្សនាវីដេអូដទៃផ្សេងទៀត សូមចុចទីនេះ។ កម្រងរូបភាពអប់រំផ្លូវចិត្ត

Read More

វិប្បដិសារីមួយជីវិត ដោយសារតែភ្លើងក្រហម ជួយចែកចាយទាំងអស់គ្នាផង

ប្រភព A Yoo VeVo៖ ភ្លើងចរាចណ៍ពណ៍ក្រហម មាននៃថា សូមឈប់ តែសំរាប់ខ្ញុំមិនថាភ្លើងក្រហម បៃតង ឬលឿង ខ្ញុំជិះបំពាន ទាំងអស់ លើកលែងតែមានប៉ូលីសទើបខ្ញុំឈប់ ស្តុប ព្រោះខ្លាចប៉ូលីសផាក ហើយគ្រប់ពេលខ្ញុំជិះបំពានភ្លើងក្រហម តែងតែមានគេជេរ ខ្ញុំថា អាងាប់ ប្រញ៉ប់ទៅងាប់នៅឯណា? តិចងាប់ឆាប់ រហ័នៗចឹង តែខ្ញុំមិនខ្វល់ សំខាន់ខ្ញុំចង់ជិះចឹង ខ្ញុំគិតថាពាក្យពួកគាត់ជេរគឺជាការអោយពរមកខ្ញុំ ជិះបំពានភ្លើង ក្រហមចង់១០ឆ្នាំហើយ មិនឃើញអីផង មានរឿងអីដែលខ្ញុំត្រូវខ្លាច!! តែថ្ងៃមួយ ជាថ្ងៃដែលខ្ញុំឈឺចាប់បំផុត ខ្លាចបំផុត នឹងរៀងអស់មួយជីវិត ការឈឺចាប់មួយនេះ វាធ្វើអោយខ្ញុំ ឃុំខ្លួនឯងរយះពេល៣ឆ្នាំ ដោយសារ ភ្លើងចរាចណ៍ក្រហម ថ្ងៃនេះខ្ញុំជិះបំពាន ភ្លើងក្រហមដូចរាល់ដងចឹង ការជេរពីអ្នកជិះបញ្ចៀសគ្នា ក៏ដូចរាល់ដង តែថ្ងៃខុសត្រង់ថាខ្ញុំមិនអាចឆ្លង ភ្លើងក្រហមផុតទេ ព្រោះមានឡានមួយដែលបើក បុកខ្ញុំពេញទំហឹង ខ្ញុំដឹងថាខ្ញុំខុសដែល ដែលឆ្លងភ្លើងក្រហម រាងកាយរបស់ខ្ញុំក៏ដួលទៅដី ម៉ូតូ ត្រូវឡានកិនពីលើ រាងកាយខ្ញុំឆ្ពឹកអស់ហើយ មិនដឹងថាឈឺត្រង់ ណាទេ ខ្ញុំចង់ងើបឈរតែងើបមិនរួច មនុស្សជាច្រើន កំពុងទាញ ទូរស្សស័ព្ទថត ខ្លះទៀតក៏តេទៅវិទ្យុ abcដើម្បីអោយជួយ ហៅឡានពេទ្យ នឹងជួយប្រកាសរកបងប្អូន ហើយក៏មានអ្នកខ្លះទៀត និយាយថា អាណិតណាស់ សមមុខហើយជិះមិនមើលស្តុប មិនអីទេអីអាអូន សំលេងមនុស្សជាច្រើនលឺ ងំក្នុងត្រចៀកខ្ញុំ ធ្វើអោយខ្ញុំឈឺក្បាលយ៉ាងខ្លាំង ប្រហែល៥នាទី ប៉ូលីសនឹងឡានពេទ្យក៏មកដល់ ពេទ្យក៏លើកខ្ញុំដាក់លើប្រង់កាល ហើយនិយាយថាមិនអីទេទ្រាំបន្តិចទៅ!! ខ្ញុំមិនដឹងថាខ្ញុំសន្លប់យូរប៉ុណ្ណាទេ គ្រាន់តែដឹងថា ពេលខ្ញុំបើកភ្នែកឡើង គឺនៅមន្ទីពេទ្យ ហើយខ្ញុំឃើញម៉ាក់ខ្ញុំនឹងបងខ្ញុំនៅជិតគ្រែ បងខ្ញុំកំពុងលួងម៉ាក់ខ្ញុំដែលយំ ឃើញបែបនេះខ្ញុំក៏ហៅគាត់ ម៉ាក់ គាត់ងាកមកមើលខ្ញុំហើយជូនទឹកភ្នែកចេញរួចនិយាយ កូនមិនអីទេ មានឈឺត្រង់ណា ទៀតអត់ ខ្ញុំញញឹមទៅគាត់ហើយនិយាយ ម៉ាក់ឯងមើលខ្ញុំមានកើតអីណា គ្រាន់តែលឺខ្ញុំនិយាយបែបនេះ បងខ្ញុំនិងម៉ាក់ខ្ញុំយំ តែងម្តង…

Read More

មនុស្ស​​ក្លាហាន​ និង ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​តែង​មាន​ចំណុច​ទាំង​នេះ

ភាព​ក្លាហាន​គឺ​ជា​គ្រឹះ​មួយ​ដែល​នាំ​អ្នក​ ទៅ​រក​ជីវិត​ដ៏​ល្អ​ប្រពៃ​មួយ​បាន​។ បើ​អ្នក​មាន​ភាព​ក្លាហាន បូក​រួម​សមត្ថភាព​​ល្អ​ទៀត​នោះ អ្នក​ចាំ​តែ​ជួប​រឿង​ជោគជ័យ​ក្នុង​ជីវិត​ទៅ​។ ខាង​ក្រោម​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​៖​ ១) ពួក​គេ​តែង​តែ​ញញឹម​ រាក់ទាក់​ដាក់​អ្នក​ដទៃ ពេល​នោះ​ហើយ​រឿង​មិន​ល្អ​ក៏​ក្លាយ​ជា​ល្អ​សម្រាប់​ពួក​គេ​ដែរ។​ ២) ពួក​គេ​តែង​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ឲ្យ​ដើរ​ទៅ​មុខ​ ជាពិសេស​ឲ្យ​ពួក​គេ​ចេះ​ឆក់​យក​ឱកាស​ដែល​មាន​។ ៣) មាន​កាយ​វិការ​ និង​ឫកពា​សមរម្យ​ ហើយ​អ្នក​ដទៃ មើល​មក​គឺ​ចូលចិត្ត​តែ​ម្ដង​។ ៤) ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​គេ​ឯង​មាន​អារម្មណ៍​ថា ពិសេស​ពេល​នៅ​ជាមួយ​គេ​។ ៥) តែង​តែ​ស្ដាប់​ ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង​សម្ដី​របស់​គេ​ឯង​៕ ដោយឡែក មានអត្ថបទអប់រំមួយទៀតគឺ៖ ​​​​អ្នក​ប្រាជ្ញ​ ​ឡៅ សឺ​៖ ​«​​​មនុស្ស​ដែល​មិន​​​ជឿជាក់​អ្នកដទៃ​​ទាល់តែ​សោះ​​ ក៏​​​មិន​ត្រូវ​បាន​​អ្នកដទៃ​​ជឿជាក់​វិញ​ដែរ​» «​​​មនុស្ស​ដែល​មិន​​​ជឿជាក់​អ្នកដទៃ​​ទាល់តែ​សោះ​​ ក៏​​​មិន​ត្រូវ​បាន​​អ្នកដទៃ​​ជឿជាក់​វិញ​ដែរ​»។ ​នេះ​ជា​សម្ដី​របស់​អ្នក​ប្រាជ្ញ​ចិន​ ​លោក​​ ​ឡៅ សឺ ដែល​​ក្នុង​​ន័យ​នេះ​​លោក​ចង់​ផ្ដល់​តម្លៃ​ខ្លាំង​​លើ​ភាព​ជឿជាក់​រវាង​​គ្នា​នឹង​​គ្នា​​ក្នុង​ការ​រស់នៅ​ក្នុង​សង្គម​។ ​​អ្នក​មិន​អាច​រស់នៅ​​យ៉ាង​​មាន​ក្ដី​សុខ​ ជា​មួយ​ដៃគូ​​​របស់​ខ្លួន​ដោយ​មួយ​ថ្ងៃ​ៗ​ចេះ​តែ​សង្ស័យ​​នេះ​សង្ស័យ​នោះ។ ​អ្នក​ក៏​មិន​អាច​​ធ្វើ​ការងារ​ក្រុម​យ៉ាង​ជោគជ័យ​នោះ​ដែរ​ ប្រសិន​បើ​​​​សមាជិក​និមួយៗ​ មិន​ជឿជាក់​គ្នា ​ហើយ​ក៏​មិន​ផ្ដល់​តម្លៃ​​លើ​​ការ​ជឿជាក់​នោះ​ដែរ​។ ជា​ទូទៅ​​មនុស្ស​ដែល​ពូកែ​សង្ស័យ​ និង​ ជឿជាក់​​លើ​អ្នកដទៃ​​នោះ ​គឺ​ពួកគេ​ព្យាយាម​​មើល​ទៅ​លើ​ចំណុច​ខ្មៅ​​​ជាជាង​​​មើល​ទៅ​លើ​ចំណុច​ពិសេស​​របស់​នរណា​ម្នាក់​ បើ​ទោះបី​ជា​ចំណុច​ខ្មៅ​​គឺ​​តូច​ក៏​ដោយ​ ប៉ុន្តែ​​ដោយសារ​តែ​គិត​រឿង​​នេះ​​អ៊ីចឹង​ហើយ​​ ទោះ​​មិន​ធំ​​ក៏​​ពាក់​កែវយឹត​​ ដើម្បី​​​​មើល​​ឲ្យ​​ឃើញ​ធំ​ដែរ​។ ​ក្នុង​ន័យ​​នេះ​​ មិន​មែន​មាន​ន័យ​ថា ​​​យើង​ត្រូវ​តែ​ទុកចិត្ត​​ និង ជឿជាក់​​​ជ្រុល​ហួសហេតុ​​ ដោយ​មិន​ផ្ទៀងផ្ទាត់​​លើ​ព័ត៌មាន ​និង ហេតុផល​នោះ​ទេ​ ​ដើម្បី​ប្រាកដ​ថា ​​ការ​ផ្ដល់​ការ​ជឿជាក់​របស់​អ្នក​ទៅ​​លើ​នរណា​ម្នាក់​ នឹង​មិន​ធ្វើ​​ឲ្យ​អ្នក​ក្លាយ​ជា​ជនរងគ្រោះ​៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ Bizkhmer

Read More

តើ ព្រះភិរម្យភាសាអ៊ូ ជាអ្នកណា? ជួយចែកចាយឱ្យកូនខ្មែរគ្រប់រូបបានដឹងផង

ក្រមង៉ុយ ជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ដែលខ្មែរគ្រប់រូបទទួលស្គាល់ថាជាអ្នកបង្កើតច្បាប់ប្រៀនប្រដៅ ដាស់តឿន ដល់កូនខ្មែរ និងបង្កើតវោហារស័ព្ឋខ្មែរ។ ប្រវត្តិរូបសង្ខេប គេមិនដឹងពីថ្ងៃខែកំណើត របស់អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ទេ ប៉ុន្តែឯកសារបានអះអាងថា លោកប្រសូត នៅឆ្នាំ១៨៦៥ ត្រូវនឹងពុទ្ធសករាជ ២៤០៨ នៅភូមិព្រៃអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នស្រុកអង្គស្នួល) ខេត្តកណ្ដាល ។ ឈ្មោះពីកំណើតគឺ អ៊ុក អ៊ូ ហៅង៉ុយ ។ ឯកសារដែលអាចប្រមូលបានឥឡូវនេះ    មិនបានបញ្ជាក់ទេថា លោកមានបងប្អូនប៉ុន្មាននាក់ គឺគ្រាន់តែនិយាយថាលោកជាកូនទី២ក្នុងគ្រួសារប៉ុណ្ណោះ ។ បិតារបស់លោក គឺចៅពញាធម្មធារា មេឃុំកំបូល នាមអ៊ុក ។ រីឯមាតា នាម អៀង ជាបុត្រីរបស់ចៅពញាម៉ុក មេឃុំស្ពានថ្ម ស្រុកខេត្តជាមួយគ្នា ។ មាតាបិតា លោកត្រូវជាបងប្អូនជីទួតមួយនឹងគ្នា ។ ជីវិតស្នេហារបស់កវីប្រជាប្រិយយើង ពុំទាន់មានឯកសារណារៀបរាប់ទេ យើងគ្រាន់តែដឹងថា ក្រោយពីបានចាក់សិក្ខាបទមកជាគ្រហស្ត លោកមានភរិយា ឈ្មោះ អ៊ិន និងមានកូនសុទ្ធតែប្រុសចំនួន៦រូប,រួមមានឈ្មោះ ដួង,ចេង ,ចា,ចិន,ចុង,ចេវ ។ តាមការបញ្ជាក់របស់លោក យី ធន់ ក្នុងចំណោមកូនលោកទាំង៦រូប មានកូនទី៥ ដែលមានទេព្យកោសល្យខាងសំនួនវោហារ ហើយក៏ល្បីល្បាញផងដែរក្នុងឈ្មោះថា”អាចារ្យចុង” ។ តាមពត៌មានខ្លះទៀតនិយាយថា លោកអ៊ុក អ៊ូ មានចៅម្នាក់ទៀតដែរ ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃ ហើយមានរូបរាងស្គមស្ដើងដែលគេធ្លាប់ឮឈ្មោះថានាយស្លឹក ។ នៅពេលច្រៀងអាយ៉ៃ នាយស្លឹកតែងឧទ្ទេសនាមខ្លួនគាត់ថា”ស្រុកខ្ញុំនៅខាងលិច ពោធិចិនតុង កូនអាចារ្យចុង ចៅអាចារ្យង៉ុយ” ។ អាចារ្យ ចុង បានទទួលអនិកម្មក្នុងគុកនយោបាយនៅឆ្នាំ ១៩៥៥ ពេញបោះឆ្នោតគណៈបក្សប្រជាធិតេយ្យ ប្រកួតប្រជែង និងបក្សសង្គមរាស្ត្រនិយម។ ក្នុងការរស់នៅជាកសិករ តាង៉ុយមានប្រជាប្រិយភាពខ្លាំងខាងវោហារ និងល្បិចលើកកំណាព្យភ្លាមៗ ច្រៀង ឡើង និងសំនៀងសាដៀវយ៉ាងពិរោះ ព្រមទាំងចំណេះខាងធម៏អាថ៍យ៉ាងខ្ពង់ខ្ពស់ ដែលធ្វើឧ្យកសិករឯទៀតរាប់អាន ស្រឡាញ់ទុកលោកជាអ្នកប្រាជ្ញក្នុងភូមិស្រុក ហើយអ្នកស្រុកហៅលោកថា ភិរម្យ ង៉ុយ។…

Read More

សញ្ញា​សំខាន់ៗ​៥​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​អ្នក​មាន​និស្ស័យ​​ធ្វើជំនួញ​​ពី​ធម្មជាតិ​!

ចង់​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ម្នាក់​ ​ក្នុង​វិស័យ​ជំនួញ​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ ​​ព្រោះ​វា​ទាមទារ​នូវ​ចំណុច​សំខាន់ៗ​ជាច្រើន​។ ​ក្នុង​នោះ​ដែរ ​មនុស្ស​មួយ​ចំនួន​គ្មាន​និស្ស័យ​ក្នុង​ការ​រកស៊ី​នោះ​ឡើយ ​ដូច្នេះ​ទោះបីជា​មាន​ឱកាស​ល្អ​ ​និង ​មាន​ការ​លើក​ស្ទួយ​ពី​ក្រុម​គ្រួសារ​ប៉ុណ្ណា​ក៏ដោយ ​ក៏​មិន​អាច​ជោគជ័យ​ជា​ដុំកំភួន​នោះ​ដែរ​។ ​​ចំណែក​អ្នក​ខ្លះ​វិញ​ ​គឺ​មាន​ទេពកោសល្យ​ ​និង និស្ស័យ​ពី​ធម្មជាតិ​តែ​ម្តង​ ​ជា​ហេតុ​នាំ​ឲ្យ​ពួកគេ​អាច​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​ជំនួញ​ ​ទោះបីជា​មាន​បញ្ហា​ជាច្រើន​កើត​ឡើង​ក៏​ដោយ​។ ​​​​ខាងក្រោម​នេះ ជា​សញ្ញា​សំខាន់ៗ​ដែល​បញ្ជាក់​ថា អ្នក​កើត​​មក​មាន​និស្ស័យ​ខ្លាំង​ក្នុង​ការ​​ជំនួញ៖​​​​​​ ​១) ​​ចូលចិត្ត​ផ្តើម​គំនិត​៖ ​​អ្នក​រកស៊ី​ចំណាន​​ ​គឺ​ត្រូវ​តែ​ជា​មនុស្ស​ដែល​​មាន​គំនិត​ថ្មីៗ​ដែល​ខ្លួន​រក​ឃើញ ​និង មិន​ធ្វើ​​អ្វី​ដែល​ចម្លង​តាម​គេ​ទាំង​ស្រុង​នោះ​ឡើយ ​​​ព្រោះ​មនុស្ស​ទាំង​អស់​ត្រូវ​តែ​អ្វី​ដែល​ថ្មី​ ​និង ប្លែក​ ​ហើយ​មាន​​ប្រយោជន៍​សម្រាប់​ការ​រស់នៅ​ជាក់ស្តែង​របស់​ពួកគេ​។ ​ដូច្នេះ​ហើយ​ ​បើ​អ្នក​ជា​មនុស្ស​ដែល​តែង​មាន​គំនិត​ថ្មីៗ​ ​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ​​មានន័យ​ថា ​អ្នក​មាន​និស្ស័យ​ក្នុង​ការ​រកស៊ី​ហើយ​។ ២) ​មាន​​គោលដៅ​ច្បាស់លាស់​៖ ​​ក្នុង​ការ​ធ្វើ​ជំនួញ​ ​គឺ​ត្រូវ​តែ​មាន​គោលដៅ​ច្បាស់លាស់​ ​បើ​មិន​ដូច្នោះ​ទេ ​​អ្នក​នឹង​ត្រូវ​បរាជ័យ​មិន​ខាន​ ​ព្រោះ​មាន​ឧបសគ្គ​ជាច្រើន​ដែល​កើត​មាន​។ ​​​​​​​​​ប្រសិនបើ​អ្នក​ជា​មនុស្ស​ដែល​ ​មាន​គោលដៅ​ច្បាស់លាស់​ ​និង មិន​ដែល​រារែក​ចំពោះ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​នោះ ​​វា​ជា​សញ្ញា​មួយ​បញ្ជាក់​ថា ​អ្នក​សម​ជា​​បុគ្គល​ជោគជ័យ​ក្នុង​វិថី​ជំនួញ​។ ៣) ​មាន​សិល្បៈ​ក្នុង​ការ​ដឹកនាំ​មនុស្ស​៖​ ​​ដើម្បី​ធ្វើ​ជំនួញ​ប្រកប​ដោយ​ជោគជ័យ​ ​​មិនមែន​មាន​ន័យ​ថា ​អ្នក​ត្រូវ​ចេះ​គ្រប់​យ៉ាង​នោះ​ទេ ​ព្រោះ​មនុស្ស​មិន​អាច​មាន​លទ្ធភាព​ធ្វើ​បែប​​នេះ​ឡើយ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​​ ​គឺ​សិល្បៈ​ក្នុង​ការ​ដឹកនាំ​ ​និង ប្រើប្រាស់​មនុស្ស​។ ​​​​សិល្បៈ​​ដឹកនាំ​មនុស្ស​ជា​រឿង​សំខាន់​បំផុត ​ព្រោះ​ថា ​អ្នក​អាច​ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​សមត្ថភាព​ជួយ​ធ្វើ​ការងារ​ឲ្យ​អ្នក​យ៉ាង​អស់​ពី​ចិត្ត​ ​​នាំ​ឲ្យ​ការងារ​រកស៊ី​រីកចម្រើន​ទៅ​មុខ​ជា​បន្តបន្ទាប់​។ ៤) ​​ពូកែ​ទំនាក់ទំនង​៖ ​និយាយ​អំពី​ការ​រកស៊ី​ ​គឺ​មិន​អាច​មិន​និយាយ​អំពី​ការ​ទំនាក់ទំនង​​នោះ​ឡើយ ​​ព្រោះ​ពេលខ្លះ​មិន​មែន​ដោយសារ​តែ​ផលិតផល​ ​ឬ សេវាកម្ម​របស់​អ្នក​ល្អ​ជាង​គូប្រជែង​នោះ​ទេ ​ប៉ុន្តែ​ចំណុច​ពិសេស​នោះ ​គឺ​អ្នក​​ពូកែ​ទំនាក់ទំនង​​ដែល​នាំ​ឲ្យ​អតិថិជន​នឹក​ឃើញ​ដល់​អ្នក​មុន​គេ​។ ​ ៥) មាន​ភាព​អត់ធ្មត់​ខ្ពស់​៖ ​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជំនួញ​ ​មិនមែន​គ្រាន់​តែ​និយាយ​ ​និង ធ្វើ​​ធម្មតា​ ​អាច​​សម្រេច​នោះ​ឡើយ ​ពោល​គឺ​ទាល់តែ​មាន​ការ​ខិតខំ​ខ្លាំង​ ​ហើយ​ក៏​ត្រូវ​តែ​មាន​ភាព​អត់ធ្មត់​ផង​ដែរ​។ ​ដូច្នេះ​ហើយ ​ការ​អត់ធ្មត់​ ​គឺ​ជា​ចំណុច​សំខាន់​ដែល​ត្រូវ​តែ​មាន​ ​ព្រោះ​មិន​មែន​គ្រប់យ៉ាង​អាច​កើត​ឡើង​តាម​ការ​ចង់​បាន​នោះ​ឡើយ​ ​ពោល​គឺ​ពេល​ខ្លះ​វា​ទាមទារ​ពេលវេលា​សមស្រប​៕ ដោយឡែក មានអត្ថបទថ្មីមួយទៀតគឺ៖ លោក​ ​Albert Einstein៖ មាន​តែ​ជីវិត​ដែល​រស់​​នៅ​ដើម្បី​ជួយ​​អ្នកដទៃ​ប៉ុណ្ណោះ ​​​ទើប​ជា​ជីវិត​មាន​​​តម្លៃ​​…

Read More

អ្នកសុំទានពិកាដៃម្ខាងលង់ស្នេហ៍កូនស្រីអ្នកមាន! 10 ឆ្នាំក្រោយ គាត់យកការដូមួយជូនទៅនាង

នៅវេលាល្ងាចថ្ងៃសៅរិ៍ នៅតាមផ្លូវមួយម្ដុំ មាត់ទន្លេ មានអ្នកសុំទានពិកាដៃម្ខាងម្នាក់ បានអង្គុយសុំទានគេ ដើម្បីចិញ្ចឹមក្រពះ។ ខណះពេលសុំទាន បុរសពិកាដៃម្ខាងបានឃើញនារីស្រស់ស្អាតម្នាក់បណ្ដើរសត្វឆ្កែមួយក្បាលដើរលេង មើលការស្លៀកពាក់របស់នាងច្បាស់ណាស់នាងជាកូនអ្នកមានធូរធាម្នាក់។ គាត់ក៏ហារមាត់ និយាយថា អ្នកនាងជួយដាក់ទានអោយខ្ញុំខ្លះមក។ នារីស្រស់ស្អាតនេះ ក៏បានលើកដុំថ្មមួយឡើងហើយនិយាយថា តើអ្នកឃើញទេ? ដៃម្ខាងក៏អាចលើកដុំថ្មមួយដុំបានដែរ ។ ខ្ញុំធ្វើវាបាន ហេតុអ្វីអ្នកធ្វើមិនបាន? បុរសសុំទាននោះក៏អោនមុខ មានអារម្មណ៍ថាខ្មាស់នាងខ្លាំងណាស់ ។ គាត់បានយកដៃចាប់កាន់ដុំថ្មមួយលើកឡើង ហើយគាត់និយាយថា គេក៏ជាមនុស្ស ខ្ញុំក៏ជាមនុស្ស គេធ្វើបាន ខ្ញុំក៏ធ្វើបានដែរ។ នារីស្រស់ស្អាតក៏បានអោយលុយ ចំនួន 2 មុឺន រៀល ទៅអោយអ្នកសុំទាន។ អ្នកសុំទានទទួលលុយហើយក៏បានស្រក់ទឹកភ្នែកហើយ និយាយអរគុណទៅនាង។ នារីស្រស់ស្អាតនិយាយបដិសេធ មិនបាច់អរគុណខ្ញុំទេ លុយនេះបានដោយសារតែកំលាំងញើសឈាមរបស់អ្នកទេ ដែលបានលើកដុំថ្មរនោះ។ និយាយចប់នាងក៏បានដើរចេញទៅ។ គាត់តាមមើលនាងរហូត រហូតមើលនាងលែងឃើញ គាត់បានធ្វើការផ្សងក្នុងចិត្តថា សូមបារមី ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងវត្ថុ ស័កសិទ្ធក្នុងលោក សូមជួយខ្ញុំមានជីវភាពធូរធារឡើង និងសូមអោយបានជួបនាងម្ដងទៀត ។ រយះពេល 10 ឆ្នាំកន្លងទៅ អ្នកសុំទានពិការដៃម្ខាងម្នាក់នេះបានក្លាយ ជាម្ចាស់ក្រុមហ៊ុនលក់បុរីមួយយ៉ាងធំ។ ជារៀងរាល់ថ្ងៃ សៅរិ៍ គាត់បានទៅកន្លែងចាស់ ដែលគាត់បានជួបនារីស្រស់ស្អាតម្នាក់នោះ គាត់សង្ឃឹមថាថ្ងៃណាមួយគាត់នឹងបានជួបនាងម្ដងទៀតនឹងនិយាយ។ នៅថ្ងៃ ១៤ កុម្ភះ ប៉ះចំថ្ងៃសៅរ៍ឆ្នាំ២០១៥ ឆ្នាំមុន គាត់ក៏បានជួបនាងម្ដងទៀត គាត់សប្បាយចិត្តណាស់ គាត់បានហៅនាងហើយរត់ទៅអោបនាង ហើយសួរនាងថា តើនាងចាំខ្ញុំបានទេ? ខ្ញុំចាំនាងនៅទីនេះអស់រយះពេលជាយូរម​កហើយ។ នារីស្រស់ស្អាតនោះរុញបុរសនោះចេញហើយនិយាយថា អ្នកជានរណា? ម្ដេចមកធ្វើបែបនេះដាក់ខ្ញុំ។ បុរសពិកាដៃនោះនិយាយថា ​ខ្ញុំគឺជាអ្នកសុំទានម្នាក់ បើគ្មានអ្នកទេ ខ្ញុំនៅតែជាអ្នកសុំទាន។ ខ្ញុំអរគុណនាងណាស់ដែលបានបង្រៀនខ្ញុំអោយចេះស្គាល់ថា មនុស្សយើងមិនត្រូវអស់សង្ឃឹមទេ គេធ្វើបាន យើងក៏ធ្វើបានដែរ។ គាត់បានសួរនាងថា តើនាងរៀបការហើយរឺនៅ នាងប្រាប់ថា​នៅ។ គាត់សប្បាយចិត្តណាស់ គាត់បានសារភាពស្នេហ៍ប្រាប់នាងហើយ ហើយយកចិញ្ចៀនមួយ…

Read More