អុញនោះ! ទើសភ្នែក និង ត្រចៀកពេក ភរិយាតារាសម្តែងលោកស៊ុក សុភា ចេញសារបាញ់ព្រះសង្ឈឡុង ចន្ថា ចំៗ(មានវីដេអូ)

ដោយមិនពេញចិត្តនូវអ្វីដែលលើកឡើងដោយព្រះតេជគុណឡុង ចន្ថា ជុំវិញការប្រគេនបច្ច័យបន្តិចបន្តួចរបស់បងប្អូនខ្មែរមួយចំនួននៅអាមេរិក ដោយតេជគុណបានសម្តែងថា វាតិចតួចពេក បើយល់ល្អ កុំចូលតែម្តងទៅ ភរិយាអតីតតារាសម្តែងដ៏ល្បីគឺលោក ស៊ុក សុភា បានបង្ហោះសារថ្មីមួយ ជាការរិះគន់ចំៗទៅលើព្រះតេជគុណ។ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ ភរិយាលោកស៊ុក សុភា៖ «តើលោកនេះអ្នកបួសឬអ្នកលេង? ខ្ញុំពិតជាមិនចង់ទើសលោកទេ ប៉ុន្ដែថ្ងៃ shared ដំបូងគឺ ខ្ញុំវាហួសចិត្តបាត់ទៅហើយ ដល់ស្ដាប់ម្ដងនេះទៀត គឺរិតតែហួសចិត្តនឹងពាក្យសម្ដីដែលមិនសមជាអ្នកបួស ជាលោកគួរប្រើភាសារអញ្ចឹងដែរឬ? ហើយបើបកស្រាយវិញមិនអស់ន័យដែលលោកបាន ចង់យកលុយទៅចុកមាត់អ្នកដែលចូលបុណ្យតិចតួចនោះទៀត។ ហួសចិត្តបំផុតលោកហា ជួលលុយអោយរកមុខអ្នកផូសទៀត គិតទៅលោកនេះគឺម៉ាត់ណាក៏លុយៗ ហើយប្រើកំហឹងមិនសមជាអ្នកបួសទាល់តែសោះ។ អាងស្អីមកគំរាមគេ? ក្រែងថាជីវិត១ដូចតែគ្នា អញ្ចឹងក៏ខ្លាំងម្លេះ ហើយបើរកមុខគេឃើញបំរុងយ៉ាងម៉េច? ដាក់ទោស? តើចិត្តជាអ្នកបួសនៅត្រង់ណា? ហើយអួតនោះអួត មិនចង់ទើសហើយក៏មិនចង់ឈ្លោះជាមួយលោកទេ តែលោកម្នាក់នេះ មិនមែននាំគេអោយបានបុណ្យទេ គឺនាំគេអោយបានបាប ដោយទើសនឹងសម្ដីក្រអើត តាំងខ្លួនជាអ្នកខ្លាំង។ លោកម្នាក់នេះមិនគួរបួសទេ គួរតែសឹកហើយមកឈ្នោះជាមួយពួកខ្ញុំវិញទៅ ខូចសាសនាព្រះពទ្ធអស់ហើយ សូមមេត្តាចាត់វិធានការលើលោកម្នាក់ផង។ នរណាខ្លាចលោកនេះក៏ខ្លាចទៅ តែខ្ញុំសុំផ្ដាំថា ខ្ញុំមិនខ្លាចលោកទេ។ បាបអីបាបទៅ ជាន់នេះបើប៉ះលោកភ្លាវៗជោរៗចឹងអី សូមទស្សនាវីដេអូខាងក្រោមដើម្បីជ្រាបលម្អិត

Read More

វិល្លាម សម្តែងការហួសចិត្តខ្លាំង ក្រោយមានគេរិះគន់លោកថា….

បងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ប្រហែលជាធ្លាប់បានលឺ និង ស្គាល់ហើយអំពីលោក វិល្លាម ដែលត្រូវបានបងប្អូនមួយចំនួនហៅថា ជាអ្នកវិភាគសង្គមតាមហ្វេសប៊ុកវ័យក្មេង ព្រោះលោកតែងតែបានឈឺឆ្អាល និង រិះគន់នៅចំណុចអសកម្មមិនសំចៃមាត់ទៅលើចំណុចខ្វះខាតរបស់ថ្នាក់ដឹកនាំ រដ្ខាភិបាល ហើយជាពិសេស រាល់សកម្មភាពរំលោភបំពានផ្សេងៗ ពីសំណាក់អ្នកមានអំណាច មកលើពលរដ្ឋស្លូតត្រង់ និងទន់ខ្សោយ។ ស្រាប់តែ ពេលមុននេះបន្តិច លោកបានបង្ហោះសារហួសចិត្តមួយ បន្ទាប់ពីលោកត្រូវបានគេរីះគន់ថា មិនដែលអន្តរាគមន៍ជួយពលរដ្ឋដែលគ្មានអំណាច លោក វិល្លាម៖ «ជាង២០០០អត្ថបទ ដែលខ្ញុំផុសទាមទាយុត្តិធម៌ជូនជនក្រីក្រពីសំណាក់ពួកអាមានអំណាចវាជិះជាន់ ទទួលការ Like Share សរុបជាង ៩លានដង តែ៥អត្ថបទគត់ ដែលខ្ញុំផុសទាមទាយុត្តិធម៌ជូនជនរងគ្រោះម្នាក់ដែលមានងារជាបណ្ឌិត ទទួលការ Like Share សរុប តែ ១៥០០០ដងទេ ស្រាប់តែគេខ្ញុំមិនដែលអន្តរាគមន៍ជួយពលរដ្ឋដែលគ្មានអំណាច !!! ចំពោះមុខខ្ញុំ ខ្ញុំមិនខ្វល់អ្នកណាមាន អ្នកណាក្រ អ្នកណាបក្សនេះអ្នកណាបក្សនោះទេ ខ្ញុំខ្វល់តែម្យាងគត់ គឺជួយស្វែងរកយុត្តិធម៌ជូនខ្មែរ , អ្នកមានក៏ខ្មែរ អ្នកក្រក៏ខ្មែរដែរ សូមជ្រាប !» ចុះចំណែកបងប្អូនវិញ យល់ថាវិល្លាម ជាមនុស្សប្រភេទណាដែរ សូមComment បញ្ចេញយោបល់ម្នាក់មួយមក។

Read More

ភ្ញាក់ឱ្យព្រឺត! ឃើញលោកផែង វណ្ណៈ ធ្វើខ្លួនធម្មតាៗ ដល់ពេលដឹងពីកិត្តិយសលោក ញាក់សាច់

មុននេះបន្តិច លោក ផែង វណ្ណៈ ដែលបងប្អូនភាគច្រើនបានស្គាល់ ជាពិសេសបងប្អូនប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកតាមរយៈការតែងឈឺឆ្អាលជាប្រចាំជុំវិញបញ្ហារបស់ប្រជាពលរដ្ខ បានទំលាយសារមួយទាក់ទងនឹងកិត្តិយសមួយចំនួនដែលលោកធ្លាប់បានទទួល កាលពីពេលកន្លងមក ជាការឆ្លើយតបទៅកាន់បុគ្គលមួយចំនួន ដែលតែងផ្លែផ្កា នឹង ចោទលោកថាច្រណែនពួកគេនោះ។ លោកផែង វណ្ណៈ​​៖ «មានស្អីខ្លះអោយខ្ញុំទៅច្រណែន​ ?​ ថ្វីត្បិតតែខ្ញុំជាមនុស្សតូចទាបគ្មានតួនាទី​បុណ្យស័ក្តិដូចគេហើយបច្ចុប្បន្នឈប់ពីនគរបាលទៀត​ ។​ តែបើនិយាយអំពីកិត្តិយសក្នុងសង្គម​ សុំអួតបន្តិចហើយបាទ​ ពេលនៅធ្វើការ​ ទទួលបាន​លិខិតសរសើរ​ ប័ណ្ណសរសើរ​ មេដាយការងារ​ មេដាយការពារជាតិ​ មេដាយជាតូបការ​ និង​ គ្រឿងឥស្សរិយយស​ ពីថ្នាក់ដឹកនាំជាបន្តបន្ទាប់​ ។​ តែដោយសារតែមិនចេះទ្រគេសុខចិត្តស្ពាយកិត្តិយសដើរចេញដោយគ្មានស្ដាយស្រណោះ​ ។ ថ្មីៗនេះទើបទទួលបាន​គ្រឿងឥស្សរិយយស​ ព្រះរាជាណាចក្រកម្ពុជា​ ថ្នាក់​ មហាសេរីវឌ្ឍន៍​ ពីព្រះមហាក្សត្រ​ថែមទៀត​ ។​ ខ្ញុំសែនហួសចិត្តនៅពេលឃើញអ្នកខ្លះគ្រាន់តែមានមុខល្បីតាម​ Facebook បន្តិចបន្តួចមកចោទថាខ្ញុំច្រណែនខ្លួនទៅវិញ​ ។​ សួរដូចឆោតមានស្អីខ្លះអោយខ្ញុំច្រណែនហ្នុង​ ?​ និយាយចេញមកមានខ្មាស់មាត់អត់​ ?

Read More

ប្លែកភ្នែក ជាមួយរូបថតកាលពីនៅវ័យក្មេង របស់តារាកំប្លែង នាយកុយ

ថ្មីៗនេះ មានរូបភាពជាច្រើនសន្លឹករបស់ តារាកំប្លែងជើងចាស់ អាយុ60ប្លាយជាង ដែលតែងបានបម្រើចំណីចក្ខុ ដល់បងប្អូនជាច្រើនឆ្នាំមកនេះ គឺនាយកុយ ត្រូវបានគេបន្តចែកចាយច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក។ ជាការពិតណាស់ បើទោះបីជា លោកជាតារាកំប្លែងយូរឆ្នាំមកហើយក្តី ប៉ុន្តែប្រហែល មានបងប្អូន មិនច្រើនទេ ដែលធ្លាប់បានឃើញរុបថតជាច្រើនសន្លឹករបស់លោក កាលពីនៅវ័យកណ្តាល។ ចង់ដឹងថារូបសម្រស់របស់លោក ប្លែកភ្នែកប៉ុនណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ពេលបច្ចុប្បន្ន រូបថតលោកកាលពីនៅវ័យកណ្តាល

Read More

ស្ថានភាពវិវត្តន៍ចុងក្រោយរបស់លោក​បណ្ឌិត​ ស៊ុយ​ សារ៉េត​ នៅព្រឹក​នេះ

វៀតណាម​ ៖​ ស្ថានភាពវិវត្តន៍ចុងក្រោយរបស់លោក​បណ្ឌិត​ ស៊ុយ​ សារ៉េត​ នៅព្រឹក​នេះ​គឺបានធូរច្រើនហើយ​ ។​ លទ្ធផលស្គេនក្បាលមិន​មានអ្វីគ្រោះថ្នាក់ទេ​ តែ​លោកត្រូវនៅ​សំរាកព្យាបាលយូរថ្ងៃទៀត​ដោយសារតែរបួសបាក់ធ្មេញស្ទើរអស់​ របួស​មាត់​ របួស​ត្រចៀក​ របួសរាងកាយ​ របួសលើផ្ទៃមុខ​ ។​ លោកបណ្ឌិត​ ស៊ុយ​ សារ៉េត​ បានរងគ្រោះដោយជនអន្ធពាលវាយយ៉ាងសាហាវព្រៃផ្សៃបន្ទាប់ពីក្រុមអ្នកសារព័ត៌មានផ្សាយចោទប្រកាន់ថាលោកបើកឡានបុកគេស្លាប់អស់​ ២​ នាក់​ របួសធ្ងន់​ ២​ នាក់​ ហើយបើករត់​ ដែលដំណឹងនេះជាសារមួយបញ្ឆេះអោយមហាជនក្ដៅក្រហាយរួមគ្នាតាមវាយប្រហារលោកបណ្ឌិតតែម្ដង​ ។​ បន្ទាប់ពីផ្សាយខុស​ សារព័ត៌មាន​មួយចំនួនបានកែតម្រូវអត្ថបទរបស់ខ្លួនឡើងវិញ​ ។​ តែសារព័ត៌មានខ្ចប់មមីសមាន់ខ្លះ​ មិនទទួលស្គាល់កំហុសហើយចោទអ្នករឹះគន់ថាលាបពណ៌ខ្លួនទៅវិញ​ ។ បន្ទាប់ពីមើលឃើញអំពើព្រៃផ្សៃនេះ​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ បានបញ្ជាអោយ​សមត្ថកិច្ច​តាមចាប់ខ្លួនជនបង្ករយកមកផ្ដន្ទារទោសតាមច្បាប់​ ។​ ចំណែកមេធាវីរបស់លោកបណ្ឌិត​ ក៏បាន​រៀបចំពាក្យបណ្ដឹងដាក់ចូលអោយ​សមត្ថកិច្ចចាត់ការជនល្មើសតាមច្បាប់ផងដែរ​ ។ ប្រភព៖ លោក ផែង វណ្ណៈ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Read More