អុញនោះ! អ្នកសារព័ត៌មាន ជំនាញខាងLiveវីដេអូលើហ្វេសប៊ុក ត្រៀមខ្លួនទៅ

នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ បញ្ជាអោយអធិការខណ្ឌទាំង​ ១២​ ត្រូវបញ្ឈប់សកម្មភាពអ្នកសារព័ត៌មាន​ Facebook ទៅ​ live video ពេលសម្ភាសន៍ជាមួយជនសង្ស័យដែលទើបឃាត់ខ្លួនបាន​ ព្រោះវាប៉ះពាល់ដល់ដំណើរការស៊ើបអង្កេត​ និង​ ប៉ះពាល់កិត្តិយសដល់ជនសង្ស័យ​ ។​

តាមរយះសម្លេងដែលផ្ញើតាម​ WhatsApp ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ បាននិយាយបញ្ជាទៅកាន់អធិការខណ្ឌទាំង​ ១២​ អោយបញ្ឈប់អ្នកសារព័ត៌មានដែលទៅសម្ភាសន៍ជនសង្ស័យ​ ហើយផ្សាយបន្តផ្ទាល់​ ។​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ បានបញ្ជាក់ថា​ ជនសង្ស័យ​ខ្លះគ្រាន់តែជាជនសង្ស័យ មិនទាន់ក្លាយជាជនជាប់ចោទ​ ឬ​ ទណ្ឌឹតទេ​ ។​ ដូច្នេះការបើជនសង្ស័យគ្មានកំហុស​ហើយ​ Facebook យកទៅ​ live video អាចធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសជនសង្ស័យ​ ។​

គួរបញ្ជាក់ថា​ តាំងពីមាន​ អ្នកសារព័ត៌មាន​ Facebook មក​ គេសង្កេតឃើញថា​ ការ​ផ្សាយបន្តផ្ទាល់មានសភាពអានាធិបតេយ្យយ៉ាងខ្លាំង​ ។​ សូម្បីតែពេលខ្លះពលរដ្ឋមិនស្រួលខ្លួន​អែបរថយន្តដើម្បីឈប់សំរាកក៏អ្នក​ Facebook​ឃ្លាន​ live ទៅថត​ live បង្ហោះពេញ​ Facebook ដែរ​ គ្មានគិតអំពីកិត្តិយស​ និង​សេចក្ដីថ្លៃថ្នូរបស់ពលរដ្ឋទេ​ ។​

សូមគាំទ្រ​ចំណាត់ការរបស់​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ ។ (ប្រភព៖ លោក ផែង វណ្ណៈ)

Related posts

Leave a Comment