អុញនោះ! ទើសភ្នែក និង ត្រចៀកពេក ភរិយាតារាសម្តែងលោកស៊ុក សុភា ចេញសារបាញ់ព្រះសង្ឈឡុង ចន្ថា ចំៗ(មានវីដេអូ)

ដោយមិនពេញចិត្តនូវអ្វីដែលលើកឡើងដោយព្រះតេជគុណឡុង ចន្ថា ជុំវិញការប្រគេនបច្ច័យបន្តិចបន្តួចរបស់បងប្អូនខ្មែរមួយចំនួននៅអាមេរិក ដោយតេជគុណបានសម្តែងថា វាតិចតួចពេក បើយល់ល្អ កុំចូលតែម្តងទៅ ភរិយាអតីតតារាសម្តែងដ៏ល្បីគឺលោក ស៊ុក សុភា បានបង្ហោះសារថ្មីមួយ ជាការរិះគន់ចំៗទៅលើព្រះតេជគុណ។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ភរិយាលោកស៊ុក សុភា៖ «តើលោកនេះអ្នកបួសឬអ្នកលេង? ខ្ញុំពិតជាមិនចង់ទើសលោកទេ ប៉ុន្ដែថ្ងៃ shared ដំបូងគឺ ខ្ញុំវាហួសចិត្តបាត់ទៅហើយ ដល់ស្ដាប់ម្ដងនេះទៀត គឺរិតតែហួសចិត្តនឹងពាក្យសម្ដីដែលមិនសមជាអ្នកបួស ជាលោកគួរប្រើភាសារអញ្ចឹងដែរឬ? ហើយបើបកស្រាយវិញមិនអស់ន័យដែលលោកបាន ចង់យកលុយទៅចុកមាត់អ្នកដែលចូលបុណ្យតិចតួចនោះទៀត។ ហួសចិត្តបំផុតលោកហា ជួលលុយអោយរកមុខអ្នកផូសទៀត គិតទៅលោកនេះគឺម៉ាត់ណាក៏លុយៗ ហើយប្រើកំហឹងមិនសមជាអ្នកបួសទាល់តែសោះ។

អាងស្អីមកគំរាមគេ? ក្រែងថាជីវិត១ដូចតែគ្នា អញ្ចឹងក៏ខ្លាំងម្លេះ ហើយបើរកមុខគេឃើញបំរុងយ៉ាងម៉េច? ដាក់ទោស? តើចិត្តជាអ្នកបួសនៅត្រង់ណា? ហើយអួតនោះអួត មិនចង់ទើសហើយក៏មិនចង់ឈ្លោះជាមួយលោកទេ តែលោកម្នាក់នេះ មិនមែននាំគេអោយបានបុណ្យទេ គឺនាំគេអោយបានបាប ដោយទើសនឹងសម្ដីក្រអើត តាំងខ្លួនជាអ្នកខ្លាំង។

លោកម្នាក់នេះមិនគួរបួសទេ គួរតែសឹកហើយមកឈ្នោះជាមួយពួកខ្ញុំវិញទៅ ខូចសាសនាព្រះពទ្ធអស់ហើយ សូមមេត្តាចាត់វិធានការលើលោកម្នាក់ផង។ នរណាខ្លាចលោកនេះក៏ខ្លាចទៅ តែខ្ញុំសុំផ្ដាំថា ខ្ញុំមិនខ្លាចលោកទេ។ បាបអីបាបទៅ ជាន់នេះបើប៉ះលោកភ្លាវៗជោរៗចឹងអី

សូមទស្សនាវីដេអូខាងក្រោមដើម្បីជ្រាបលម្អិត

Related posts

Leave a Comment