អតីតចៅសង្កាត់អូចា កញ្ញា ស៊ីន រ៉ូហ្សេត បង្ហោះសារថ្មី ពិតជាមានអត្ថន័យខ្លាំង

មុននេះបន្តិច អតីតចៅសង្កាត់អូចារ មកពីគណបក្សសង្គ្រោះជាតិ កញ្ញាស៊ីន រ៉ូហ្សេត បានបង្ហោះសារថ្មីមួយ ក្នុងន័យផ្តាំផ្ញើជូនបុគ្គលមួយចំនួន ដែលតែងតែរករឿង រំលោភបំពាន វាយធ្វើបាប ទៅលើបងប្អូនដែលជាអ្នកក្រីក្រ ខ្សត់ខ្សោយ គ្មានអំណាចតតាំងនឹងគេ ឱ្យមេត្តាបញ្ឈប់រាល់សកម្មភាពទាំងអស់នោះទៅ។

កញ្ញា ស៊ីន រ៉ូហ្សេត៖ «កាលពីតូច ខ្ញុំមិនដែលមានផ្ទះដូចលោកយាយរស់នៅទេ។ពេលភ្លៀងយប់ខ្លាំងម្តងៗ ម៉ែខ្ញុំ ដាក់អោយខ្ញុំភ្ញាក់ទៅអង្គុយជ្រក នៅសំយាបផ្ទះរបស់គេ ។ ពេលភ្លៀងមិនសូវខ្លាំង ម៉ែក៍ដាក់ទៀត អោយងើបមកជ្រកនៅក្រោមគ្រែគេង ព្រោះខ្លាចសាចទឹកភ្លៀងឬលិចតាមស្បូវ ចំកូន ខ្លាចកូនឈឺ។ មនុស្សយើងត្រូវស្គាល់ប្រភពខ្លួនឯង បើយើងធ្លាប់ក្រហើយ បើមានឱកាសត្រូវចេះជួយអ្នកក្រ អ្នក ទន់ខ្សោយជាងយើង ។ បើមិនបានជួយទេ សូមកុំទៅធ្វើបានអ្នកក្រទៀត ។

បើស្រលាញ់ ពេញចិត្ត និង គាំទ្ររាល់សកម្មភាព របស់រ៉ូហ្សេត សូមជួយចែកចាយទាំងអស់គ្នាផងចុះ។

Related posts

Leave a Comment