វិល្លាម សម្តែងការហួសចិត្តខ្លាំង ក្រោយមានគេរិះគន់លោកថា….

បងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ប្រហែលជាធ្លាប់បានលឺ និង ស្គាល់ហើយអំពីលោក វិល្លាម ដែលត្រូវបានបងប្អូនមួយចំនួនហៅថា ជាអ្នកវិភាគសង្គមតាមហ្វេសប៊ុកវ័យក្មេង ព្រោះលោកតែងតែបានឈឺឆ្អាល និង រិះគន់នៅចំណុចអសកម្មមិនសំចៃមាត់ទៅលើចំណុចខ្វះខាតរបស់ថ្នាក់ដឹកនាំ រដ្ខាភិបាល ហើយជាពិសេស រាល់សកម្មភាពរំលោភបំពានផ្សេងៗ ពីសំណាក់អ្នកមានអំណាច មកលើពលរដ្ឋស្លូតត្រង់ និងទន់ខ្សោយ។

ស្រាប់តែ ពេលមុននេះបន្តិច លោកបានបង្ហោះសារហួសចិត្តមួយ បន្ទាប់ពីលោកត្រូវបានគេរីះគន់ថា មិនដែលអន្តរាគមន៍ជួយពលរដ្ឋដែលគ្មានអំណាច

លោក វិល្លាម៖ «ជាង២០០០អត្ថបទ ដែលខ្ញុំផុសទាមទាយុត្តិធម៌ជូនជនក្រីក្រពីសំណាក់ពួកអាមានអំណាចវាជិះជាន់ ទទួលការ Like Share សរុបជាង ៩លានដង តែ៥អត្ថបទគត់ ដែលខ្ញុំផុសទាមទាយុត្តិធម៌ជូនជនរងគ្រោះម្នាក់ដែលមានងារជាបណ្ឌិត ទទួលការ Like Share សរុប តែ ១៥០០០ដងទេ ស្រាប់តែគេខ្ញុំមិនដែលអន្តរាគមន៍ជួយពលរដ្ឋដែលគ្មានអំណាច !!! ចំពោះមុខខ្ញុំ ខ្ញុំមិនខ្វល់អ្នកណាមាន អ្នកណាក្រ អ្នកណាបក្សនេះអ្នកណាបក្សនោះទេ ខ្ញុំខ្វល់តែម្យាងគត់ គឺជួយស្វែងរកយុត្តិធម៌ជូនខ្មែរ , អ្នកមានក៏ខ្មែរ អ្នកក្រក៏ខ្មែរដែរ សូមជ្រាប !»

ចុះចំណែកបងប្អូនវិញ យល់ថាវិល្លាម ជាមនុស្សប្រភេទណាដែរ សូមComment បញ្ចេញយោបល់ម្នាក់មួយមក។

Related posts

Leave a Comment