ភ្ញាក់ឱ្យព្រឺត! ឃើញលោកផែង វណ្ណៈ ធ្វើខ្លួនធម្មតាៗ ដល់ពេលដឹងពីកិត្តិយសលោក ញាក់សាច់

មុននេះបន្តិច លោក ផែង វណ្ណៈ ដែលបងប្អូនភាគច្រើនបានស្គាល់ ជាពិសេសបងប្អូនប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកតាមរយៈការតែងឈឺឆ្អាលជាប្រចាំជុំវិញបញ្ហារបស់ប្រជាពលរដ្ខ បានទំលាយសារមួយទាក់ទងនឹងកិត្តិយសមួយចំនួនដែលលោកធ្លាប់បានទទួល កាលពីពេលកន្លងមក ជាការឆ្លើយតបទៅកាន់បុគ្គលមួយចំនួន ដែលតែងផ្លែផ្កា នឹង ចោទលោកថាច្រណែនពួកគេនោះ។

លោកផែង វណ្ណៈ​​៖ «មានស្អីខ្លះអោយខ្ញុំទៅច្រណែន​ ?​ ថ្វីត្បិតតែខ្ញុំជាមនុស្សតូចទាបគ្មានតួនាទី​បុណ្យស័ក្តិដូចគេហើយបច្ចុប្បន្នឈប់ពីនគរបាលទៀត​ ។​ តែបើនិយាយអំពីកិត្តិយសក្នុងសង្គម​ សុំអួតបន្តិចហើយបាទ​ ពេលនៅធ្វើការ​ ទទួលបាន​លិខិតសរសើរ​ ប័ណ្ណសរសើរ​ មេដាយការងារ​ មេដាយការពារជាតិ​ មេដាយជាតូបការ​ និង​ គ្រឿងឥស្សរិយយស​ ពីថ្នាក់ដឹកនាំជាបន្តបន្ទាប់​ ។​ តែដោយសារតែមិនចេះទ្រគេសុខចិត្តស្ពាយកិត្តិយសដើរចេញដោយគ្មានស្ដាយស្រណោះ​ ។ ថ្មីៗនេះទើបទទួលបាន​គ្រឿងឥស្សរិយយស​ ព្រះរាជាណាចក្រកម្ពុជា​ ថ្នាក់​ មហាសេរីវឌ្ឍន៍​ ពីព្រះមហាក្សត្រ​ថែមទៀត​ ។​

ខ្ញុំសែនហួសចិត្តនៅពេលឃើញអ្នកខ្លះគ្រាន់តែមានមុខល្បីតាម​ Facebook បន្តិចបន្តួចមកចោទថាខ្ញុំច្រណែនខ្លួនទៅវិញ​ ។​ សួរដូចឆោតមានស្អីខ្លះអោយខ្ញុំច្រណែនហ្នុង​ ?​ និយាយចេញមកមានខ្មាស់មាត់អត់​ ?

Related posts

Leave a Comment