បុរសដែលបងប្អូនជាច្រើនសង្ស័យថាជាគូស្នេហ៌ថ្មីរបស់ វ៉ាន់ នីឡា ចេញវីដេអូ សម្តែងការខកចិត្តខ្លាំង(មានវីដេអូ)

មួយរយៈចុងក្រោយនេះ ពាក្យចចាមអារាមជាច្រើនបានលេចលឺជុំវិញ ទំនាក់ទំនងផ្ទៃក្នុងមួយចំនួនរបស់កូនស្រីសំណព្វចិត្តរបស់លោកតាវ៊ិចទ័រ គឺកញ្ញាវ៉ាន់ នីឡា ដូចជាការលើកឡើងថា នាងបានផ្តាច់ចំណងស្នេហាជាមួយគូដណ្ដឹង ហើយមានគូស្នេហ៌ថ្មីជាដើម។

ទោះជាយ៉ាងនេះក្តី មិនទាន់មានការអះអាងណាមួយឡើយពីភាគីពាក់ព័ន្ធជុំវិញរឿងរ៉ាវទាំងនេះ។

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ និងធ្វើឱ្យបងប្អូនជាច្រើនកាន់តែមានការសង្ស័យថែមទៀតនោះ គឺបន្ទាប់ពីបុរសដែលត្រូវបានគេគិតថាជាដៃគូស្នេហាថ្មីរបស់វ៉ាន់ នីឡា បានបញ្ចេញសារខ្លីមួយក្នុងវីដេអូឃ្លីប ដោយគេបានលើកឡើងថា« «ធ្វើម៉េចគេជាតារា ដើរទៅណាមកណាមិនហ៊ានដើរក្បែរគ្នាទេ ព្រោះគេខ្លាចប៉ះពាល់កិត្តយសកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព»។

ចង់ជ្រាបឱ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Related posts

Leave a Comment