ទុក្ខក្រៀមក្រំរបស់នារីវ័យក្មេង ក្រោយគូស្នេហ៍លាចាកលោក ទាំងគ្មានពាក្យលា

ថ្មីៗនេះ មានករណីគួរឱ្យខ្សោះសង្រែងមួយ បន្ទាប់ពីបុរសម្នាក់ ដែលត្រូវជាគូស្នេហ៍របស់នារីវ័យក្មេង(គណនីហ្វេសប៊ុកឈ្មោះDada Lolion ) បានស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨កន្លងទៅ មានហេតុការណ៍គួរឲ្យសង្វេគមួយកើតឡើង ខណៈយុវជនម្នាក់កំពុងលេងបាល់ទាត់ជាមួយមិត្តភក្តិ លុះហត់ខ្លាំងពេក ក៏ឈប់សម្រាកបន្តិចសិន ស្រាប់តែសន្លប់បាត់មាត់ឈឹង ធ្វើឱ្យមិត្តភក្តិបាននាំគ្នាជួយធ្វើចលនាសង្គ្រោះបឋម រួចប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសល ពេលបញ្ជូនដល់មន្ទីរពេទ្យ និងបន្ទាប់ពីគ្រូពេទ្យពិនិត្យ រួចរាល់ក៏ប្រាប់ថាជនរងគ្រោះបានបាត់បង់ ជីវិតទៅហើយ។

ចំណែកនារីដែលជាគូស្នេហ៌វិញ បានបង្ហោះសារស្តាយស្រណោះជាខ្លាំងនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលមានខ្លឹមសាទាំងស្រុងដូច ខាងក្រោមនេះ៖

«បីឆ្នាំ អូនខំចាំបង តែបងធ្វើបែបនេះដាក់អូនសមទេ បងយាយមើល? ពាក្យចុងក្រោយ “បងទៅលេងបាល់ហើយនៅជិតផ្ទះអូន បាច់ សុំបងទេ បងមិនឱ្យទៅទេ” បងដឹងទេ បងចិត្តអាក្រក់មួយអូនណាស់ មុខបងចុងក្រោយក៏ បងមិនឱ្យអូនឃើញដែរ អូនស្អប់បងណាស់បងចាំទេ បងថាមានពេលនាំអូនទៅ Movie ថ្ងៃ៨មីនា បងអត់ធ្វើការទេ បងទំនេរ ហើយនាំអូនទៅ ok? បងថាទៀត ពេលបងមានលុយនាំអូនទៅញាំរបស់ដែលអូនចូលចិត្ត ហេតុអីបងធ្វើមិនបាន ហេតុអីសុខៗក៏ទៅ អូនប្រាប់ ហើយបងជាក្តីសង្ឃឹម និងជាជីវិតអូន បងធ្វើអ៊ីចឹង អូនមានអីខុសពីស្លាប់ទាំងរស់ អូនមិន សុខចិត្តទេ បងត្រូវសងអូនវិញគ្រប់ៗជាតិ…

ម្ចាស់គណនីខាងលើបន្តថា អូនសួរ កាលបងការមួយអូន បងថាបងគ្មានអីទេ ចាំបងមានលុយុសិន អត់ចង់យកលុយប៉ាម៉ាក់ទេ អូនខំចាំបង ហើយលូវបងធ្វើអ៊ីចឹង hate b ខ្លាំងណាស់ មកយកអូនទៅផង អូនទ្រាំមិនបានយូរទេ…” “ហេតុអីព្រាត់ស្លាប់ ហេតុអីអ្នកដែលស្លាប់មិនមែនជាខ្ញុំមកយកខ្ញុំវិញទៅ ឱ្យគាត់មកវិញមកបានទេ?…” “បងគេងយូម៉េស ដល់ម៉ោងទៅធ្វើការហើយណា…» ។

ជារឿងគួរឱ្យសោកសង្រេងមួយសម្រាប់ជីវិតគូស្នេហ៍មួយនេះ ស្រលាញ់គ្នាជាច្រើនឆ្នាំមំកហើយ ខាងស្រីចេះតែសួរទៅប្រុសស្នេហ៍ថា ពេលណារៀបការ តែត្រូវខាងប្រុសប្រាប់ថា ចាំបងមានលុយសិន ព្រោះអត់ចង់យកលុយម៉ាក់ប៉ាទេ ទីបំផុត នៅសុខៗខាងប្រុសបានកើតមានអាការគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័មអំឡុងពេលកំពុងលេងបាល់ទាត់ ជាហេតុធ្វើឱ្យខាងស្រី ទួញយំសោកបោកខ្លួន ទាមទារសន្យាត្រឡប់មកវិញ។

គួរបញ្ជាក់ថា យុវជនដែលបាត់បង់ជីវិតខាងលើមានឈ្មោះពៅ វិសាល អាយុ២៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន RAPID មានឪពុកឈ្មោះពៅ សាវ៉ន ម្តាយឈ្មោះស៊ុន សារ៉ន និងមានលំនៅផ្ទះលេខ B1 ផ្លូវ២៣ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខាងក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ រតនៈ។ ចំណែកនារីជាគូស្នេហ៍មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Dada Lolion តែប៉ុណ្ណោះ ៕

Related posts

Leave a Comment