ជួយស៊ែរម្នាក់មួយផង! តាន់ គឹមសួរ ចេញមុខរិះគន់ចំៗ ទៅលើអាជ្ញាធម៌ជុំវិញបញ្ហាផ្តាច់ភ្លើងស្តុប(មានវីដេអូ)

បន្ទាប់ពីឃើញភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរនៅម្តុំស្តុបទួលគោក ផលិតករខាងវីដេអូអប់រំ លោកតាន់ គឹមសួរ បានចេញវីដេអូថ្មីមួយ ផ្ញើជូនជាពិសេសទៅកាន់អាជ្ញាធម៌ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សំណូមពរឱ្យមានការដោះស្រាយសមរម្យមួយជាបន្ទាប់ដល់បងប្អូនដែលជាអ្នកធ្វើដំណើរប៉ះតំបន់នោះផ្ទាល់។

ដូច្នេះ សង្ឃឹមថាបងប្អូននឹងជួយធ្វើការចែកចាយវីដេអូមួយនេះម្នាក់មួយផងចុះ។

លោកតាន់ គឹមសួរ៖ «សុំនិយាយបន្តិចពាក់ព័ន្ធអំពីភ្លើងស្តុបទួលគោកដែលត្រូវបានកាត់ផ្តាច់ប្រហែលជាងមួយ១ខែហើយដោយមិនមានការឈឺឆ្អាលទាល់តែសោះ។ សូមចែករំលែក សង្ឃឹមថាអាជ្ញាធម៌ទួលគោកនឹងបានឃើញហើយមានវិធានការចំពោះបញ្ហានេះ។ បញ្ជាក់នេះជាការរិះគុនដើម្បីចូលរួមស្ថាបនា។»

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Related posts

Leave a Comment