គ្រាន់តែជិតបោះឆ្នោតភ្លាម មានគេទាក់ទងមករ៉ូហ្សេតភ្លែត ដើម្បី…

ខណៈដែលថ្ងៃបោះឆ្នោតថ្នាក់ជាតិ កាន់តែខិតជិតចូលមកដល់ អតីតចៅសង្កាត់អូរចា កញ្ញារ៉ូហ្សេត បានជួបនូវរឿងមិននឹកស្មានមួយ ដោយត្រូវបានជនមួយចំនួនព្យាយាមទំនាក់ទំនងតាមទូរសព្ទ ដើម្បីបញ្ចុះបញ្ចូលកញ្ញាឱ្យចូលក្នុងបក្ររបស់ខ្លួន តែទោះជាយ៉ាងណាក៏ដោយ ក៏កញ្ញាបានប្តេជ្ញាចិត្តថា នឹងមិនចុះចូលដាច់ខាត។

កញ្ញា រ៉ូហ្សេត៖​ «យប់មិញនេះ ខ្ញុំបានបញ្ជាក់ប្រាប់អ្នកcallមកខ្ញុំថា៖ ខ្ញុំសុខចិត្ត នៅលក់ដូររកស៊ីធម្មតា ចិញ្ជឹមខ្លួនឯង ចិញ្ចឹមម្តាយខ្ញុំ មិនចូលរួមជាមួយគណបក្សណាដាច់ខាត ។ គ្មានប្រយោជន៍ទេដែលខិតខំទំនាក់ទំនងមកខ្ញុំ។ ហើយបើខ្ញុំចូលបក្សផ្សេងមែន ខ្ញុំក៏មនុស្សគ្មានប្រយោជន៍ដែល មិនអាចទៅទាក់ទាញនរណាបានឡើយ ពីព្រោះគេគាំទ្របុគ្គលខ្ញុំដោយសារទង្វើ និងភាព ស្មោះត្រង់ជាមួយពលរដ្ឋ តែបើខ្ញុំកែក្បត់ពលរដ្ឋ ក្បត់ឆន្ទះដើម របស់ខ្ញុំ នោះគេនឹងឈប់គាំទ្រខ្ញុំ ហើយខ្ញុំខ្លួនឯង ក៏បាននិងកំពុងទុកខ្លួនឯង ជាទំនិញ វត្ថុ សត្វដែរ ។

ខ្ញុំអាចរកស៊ីលក់ដូរ តាមរបៀបសាមាញ្ញ ជាពលរដ្ឋធម្មតា ជាយុវជនដែលមានការទទួលខុសត្រូវ៖​ ១- ទទួលខុសត្រូវចំពោះខ្លួនឯង​ ២-ទទួលខុសត្រូវចំពោះគ្រួសារ ៣-ទទួលខុសត្រូវចំពោះសង្គមជាតិ ៤-ដូច្នេះជាចុងក្រោយខ្ញុំសូមបញ្ជាក់ម្តងទៀតថាមិនមែនខ្ញុំមិនត្រូវការ

សំភារ:ទំនើបប្រើប្រាស់ទេ ឬមួយមិនចង់បានលុយកាក់ បុណ្យស័ក្តិទេ ប៉ុន្តែរបស់ទាំងអស់នោះខ្ញុំនឹងខិតខំប្រឹងប្រែងដោយសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយមិនត្រូវការនរណារកអោយនាងខ្ញុំដាច់ខាត ហើយបើខ្ញុំពុំអាចមានសមត្ថភាព ប្រឹងប្រែងរកបានដោយខ្លួនឯង ក៏ខ្ញុំពុំស្តាយក្រោយដែរ ព្រោះខ្ញុំធ្លាប់ក្រ វេទនា រស់នៅមហាសែនលំបាករួចទៅហើយ តែអ្វីដែលខ្ញុំមិនអាចអោយបាត់បង់ទៅបាននោះគឺកិត្តិយស ដែលអ្នកម្តាយរបស់ខ្ញុំបានខិតខំពពោះ៩ខែ១០យ៉ាងលំបាក ដែលបង្កើតបានកូនស្រីពៅម្នាក់ អចឹងខ្ញុំមិនអោយម្តាយរបស់ខ្ញុំអស់សង្ឃឹមទេ៕ បាត់ដំបង ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨

Related posts

Leave a Comment