ក្តៅៗបំផុត! លោកវិល្លាម សម្រេចបង្កើតគណបក្សថ្មី ជាមួយយនការ7ចំណុច….

លោកវិល្លាម៖ «ដោយហេតុនៃការមេីលឃេីញជាក់ស្ដែងនៃទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់គ្មានស្តង់ដារ ការអភិវឌ្ឍន៍គ្មានគុណភាព ការរំលោភបំពានអធិបតេយ្យភាពពីប្រទេសជិតខាង ទេីបខ្ញុំសម្រេចបង្កេីត គណបក្សខ្មែរក្រោក នេះឡេីង ដេីម្បីដេីរតួនាទីជាគណបក្សនយោបាយដែលមាន តំណាងរាស្ត្រ ជាកញ្ជៈពលរដ្ឋមិនមែនជាចៅហ្វាយពលរដ្ឋ រកដោះស្រាយបញ្ហាជូនពលរដ្ឋ មិនមែនប្រជាភិថុតបោកកុហកពលរដ្ឋ ។

គណបក្សខ្មែរក្រោក សូមស្វាគមន៍ ចំពោះបងប្អូនជនរួមជាតិដែលស្រលាញ់ប្រជាធិបតេយ្យ ទឹកដី សេរីភាពដែលមានឆន្ទៈចង់ចូលរួមកសាងជាតិមាតុភូមិរបស់យេីងអោយរុងរឿងថ្កុំថ្កេីងដូចសម័យបុព្វកាលមកវិញ ។

គោលនយោបាយ របស់ គណបក្សខ្មែរក្រោក

1 – នយោបាយការបរទេស , អនុវត្តន៍ច្បាប់អន្តោប្រវេសន៍យ៉ាងតឹងតែងបំផុត, ជនបរទេសជិតខាងដែលចូលមកខុសច្បាប់ ត្រូវបណ្ដេញចេញយ៉ាងយូរ 72 ម៉ោង ដោយគ្មានលើកលែង ។

2 – នយោបាយការពារជាតិ , ទាមទាមកវិញនូវអធិបតេយ្យភាពទាំងដែនដី ដែនទឹក នឹងដែនកោះ ដែលបាត់បង់ ដោយប្រេី
យន្តការច្បាប់ នឹង ការទូត , បង្កេីតសង្វាក់ផលិតសព្វាវុធការពារជាតិទាំងធុនស្រាលនឹងធន់ធ្ងន់ដោយខ្លួនឯង ។

3 – នយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម
ដកហូតដីសម្បទានខុសច្បាប់ ប្រគល់ជូនកសិករ ពាណិជ្ជករដែលជាជនជាតិខ្មែរ ជំរុញនឹងលេីកកំពស់អោយមានសមិទ្ធផលផលិតពីធនធានខ្មែរ , ឯករាជ្យកសិកម្មបញ្ឈប់ការនាំចូលតែខ្មែរគឺជាប្រទេសនាំចេញនូវផលិតផលកសិកម្មនានាទៅក្រៅប្រទេស ។

4 – នយោបាយសិក្សាធិការជាតិ បង្កេីតមុខវិជ្ជាយោធាក្នុងវិស័យអប់រំ កសាងធនធានមនុស្សថ្មីនិង លេីកកំពស់វិស័យសុខាភិបាលអោយឈានដល់ការទទួលស្គាល់ជាអន្តរជាតិ ទាំងបរិមាណនិងគុណភាពអោយដូចបរទេសជឿនលឿននានាដែរ ។

5 – កំណត់លក្ខ័ណ្ឌចាំបាច់នានា សំរាប់បំរើការងារក្នុងមុខងារមន្ត្រីរដ្ឋាភិបាលគឺគោលការណ៍ជាតិនិយម មានតែកូនខ្មែរដែលមានឪពុកម្ដាយជាខ្មែរ កើតលើដីខ្មែរពីកំណើតទើបអាចកាន់មុខការជាមន្ត្រីចាប់ពីថ្នាក់ការិយាល័យឡើង ទាំងមុខងារស៊ីវិលនិងយោធា ។

6 – ធានាឯករាជ្យនៃមន្ត្រីរាជការសាធារណៈ កំណត់កម្រិតអំណាចនៃ មន្ត្រីរាជការសាធារណៈ លុបបំបាត់ចោលវប្បធម៌អន្តរាគមន៍ បក្សពួកសែស្រឡាយ អាងខ្នង ។

7- លេីកកំពស់បញ្ញវ័ន្ត ផ្ដល់ឱកាសការងារ ការកោតសរសេីរនឹងទំនុកបំរុងចំពោះបញ្ញវ័ន្តដែលបានចូលរួមកសាងជាតិ បង្កេីតសមិទ្ធផលដែលនាំអោយជាតិរីកចំរេីន , តួនាទីនៃមន្ត្រីរាជការក្នុងស្ថាប័នតែមួយមិនអនុញ្ញាត្តិអោយមាន លេីសពី ២នាក់ក្នុងគ្រួសារនៃសណ្ដានសែលោហិតតែមួយ ដេីម្បីជៀសវាងក្រសួងគ្រួសារនិយមដូចបច្ចុប្បន្ន

គួរបញ្ជាក់ផងដែរថា ក្រោយពីបន្តសកម្មភាពរិះគន់លើភាពអសកម្មនានាក្នុងសង្គមកាលពីពេលកន្លងទៅ លោកវិល្លាមបានទទួលការគាំទ្រច្រើនពីសំណាក់បងប្អូនប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។

Related posts

Leave a Comment