កុសុម៉ា ធ្វើរឿងបែបនេះ ទាំងក្រុមគ្រួសារ ទាំងអ្នកគាំទ្រ ពេញចិត្តឡើងស្តូក

ក្នុងនាមជាកូនៗគោរពដឹងគុណអ្នកមានគុណ ជាការពិតណាស់ ការតបស្នង សងគុណទៅលោកទាំងពីរ គឺជារឿងសំខាន់ និង មិនអាចធ្វេសប្រហែសបាន។ ដោយមូលហេតុទាំងនេះហើយ ទើបតារាចម្រៀង និង ជា ពិធីករបានវោហាខ្លាំង កញ្ញាកុសុម៉ា បានឆ្លៀតពេល ដ៏មមាញឹករបស់ខ្លួន មកជួបជុំ និងធ្វើដំណើរកំសាន្តយ៉ាងរីករាយជាមួយក្រុមគ្រួសារ។

កញ្ញាបានលើកឡើងនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ «ពេលខ្លះមែនតើបើគិតអោយដល់ កាលនៅពីក្មេងរវល់ជាមួយមិត្តភក្តិ ដល់ធំឡើងរវល់ជាមួយការងារ មិនសូវបាននៅជិតអ្នកម្តាយលោកពុកឡើយ តែអ្នកម្តាយនឹងពុក តែងតែយល់ពីកូនជានិច្ចមិនហ៊ានបង្ខំកូនទេទោះគាត់ឃ្លានឬក៏ចង់ដើរលេងក៏ដោយព្រោះឃើញកូនរវល់ តែបើគិតអោយដល់ខំរកលុយធ្វើអី បើមិនមានពេលសំរាប់គាត់ផង ទាន់ពេលគាត់ដើរបាន ហូបបាន ចឹងគួរតែឆ្លៀតពេលអោយច្រើនសំរាប់គាត់ទាំងពីរ កុំអាងដល់ពេលរកលុយបានច្រើនចាំជូនគាត់ដើរលេងចុះទំរាំដល់រកលុយបានច្រើនសួរថាគាត់អាយុប៉ុន្មានហើយ??
ចូលឆ្នាំម៉ាក់ថាម៉ាក់អផ្សុកណាស់មិនបានដើរទៅណា កូនៗទៅខេត្តអស់ ឥលូវជូនមកសងវិញ ហើយគាត់ចូលចិត្តមកគេងនៅ Summer resort ណាស់ ហើយតាំង ABC 2កំប៉ុងរត់បាត់ម្តាយខ្ញុំឬជួនកាលគេងនៅអាងទឹកតែម្តងហាហា ហើយបើប៉ាវិញម៉ាច់និយាយទេហៅទៅណាក៏មិនទៅដែរនៅតែចំការទេ ធ្វើអោយម៉ាក់ឯកា​ ស្រលាញ់ម៉ាក់យាយផាន់ មិនធ្វើបានល្អច្រើនទេតែនឹងព្យាយាមមិនអោយគាត់ទាំងពីរឯកា»។

Related posts

Leave a Comment