ទីបំផុត ម្ចាស់ឡានដែលចាក់សាំងមិនឱ្យប្រាក់ បានយកប្រាក់មកឱ្យវិញហើយ ក្រោមហេតុផលថា…(មានវីដេអូ)

បុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាម្ចាស់រថយន្ត ស្លាកលេខ ភ្នំពេញ-2AR 6513 ដែលបានចូលចាក់សាំងក្នុងស្ថានីយ៍ប្រេងមួយកន្លែង ដោយមិនឱ្យប្រាក់ រួចបើកចេញទៅទាំងលឿនស្លេវ ទីបំផុតបានចេញមុខមកហើយ ដោយលោកបានយកប្រាក់ចំនួន៥០ដុល្លារមកសងវិញក្រោមហេតុផលថា «ភ្លេច» នេះបើយោងតាមការបញ្ជាក់របស់ស្ថានីយ៍តូតាល់វេងស្រេង។ «ស្ថានីយ៍តូតាល់វេងស្រេង(១)យើងខ្ញុំសូមជំរាបដល់បងប្អូនមហាជនក្នុងបណ្តាញហ្វេសបុកទាំងអស់ថា ម្ចាស់ឡាន 2AR 6513 បានចូលខ្លួនមកសងថ្លៃសាំង៥០$នោះវិញហើយ។ គាត់បានសុំទោសជាមួយហេតុផលថា “ភ្លេច”!ហើយបើទោះជាគាត់បានពោលថា គាត់មកសងប្រាក់នេះដោយមិនបានដឹងរឺឃើញពត៌មានដែលបានចែករំលែកពេញហ្វេសបុកយ៉ាងណាក្តី ក៏ខាងស្ថានីយ៍យើងមិនបានដេញដោលរកហេតុវែងឆ្ងាយដែរ ខាន់បុគ្គលិកទើបធ្វើការបាន៤ថ្ងៃ របស់ខ្ញុំ មិនត្រូវបានកាត់ប្រាក់ខែ! ដូច្នេះករណីនេះ សូមទុកជូនជាមេរៀនសង្គមមួយសំរាប់ជនទូទៅ។ សូមអរគុណដល់មហាជនទាំងអស់ដែលបានផ្សាយបន្ត នឹងបានផ្តល់ជាតំរុយដល់យើងខ្ញុំ!» សូមទស្សនាវីដេអូ នៃសកម្មភាពពេលដែលម្ចាស់រថយន្ត បានចាក់សាំង រួចបើកចេញទៅបាត់ៈ

Read More

ថ្មី ប្លែកទៀតហើយ! ចឺមនិងបូទីប្រាប់ថាគាត់ស្រលាញ់ស្រីៗណាឈ្មោះយ៉ា (មានវីដេអូ)

ទីបំផុត បទថ្មី ដែលជាការចាប់ដៃគូរវាងនាយចឺម និង បូទី ត្រូវបានបញ្ចេញជាផ្លូវការហើយនៅមុននេះបន្តិច។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងគឺ មិនត្រឹមតែតារាទាំងពីរដួង បានសហការគ្នាចេញបទថ្មីប៉ុណ្ណោះទេ គឺថែមទាំងទាក់ទាញចិត្តពួកគេខ្លាំងជាមួយអត្ថន័យបទថ្មីមួយនេះ ដែលពួកគេបានបញ្ជាក់ថាស្រលាញ់ស្រីឈ្មោះយ៉ា។ គួរបញ្ជាក់ផងដែរថា បទថ្មីនេះ មានចំណងជើងថា ស្រលាញ់ស្រីឈ្មោះយ៉ា ច្រៀងដោយ ៖ ចឺម & បូទី និពន្ធទំនុកច្រៀង ៖ ហ៊ាង ម៉េងហួរ និពន្ធបទភ្លេងថ្មី ៖ ផេន បូទី។ ចង់ដឹងថាបទនេះ មានអត្ថន័យយ៉ាងណានោះ សូមតាមដានស្តាប់ទាំងអស់គ្នា៖ តោះមកស្គាល់ ដើមរាំងសាបទាំងអស់គ្នា

Read More

អុញនោះ! អ្នកសារព័ត៌មាន ជំនាញខាងLiveវីដេអូលើហ្វេសប៊ុក ត្រៀមខ្លួនទៅ

នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ បញ្ជាអោយអធិការខណ្ឌទាំង​ ១២​ ត្រូវបញ្ឈប់សកម្មភាពអ្នកសារព័ត៌មាន​ Facebook ទៅ​ live video ពេលសម្ភាសន៍ជាមួយជនសង្ស័យដែលទើបឃាត់ខ្លួនបាន​ ព្រោះវាប៉ះពាល់ដល់ដំណើរការស៊ើបអង្កេត​ និង​ ប៉ះពាល់កិត្តិយសដល់ជនសង្ស័យ​ ។​ តាមរយះសម្លេងដែលផ្ញើតាម​ WhatsApp ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ បាននិយាយបញ្ជាទៅកាន់អធិការខណ្ឌទាំង​ ១២​ អោយបញ្ឈប់អ្នកសារព័ត៌មានដែលទៅសម្ភាសន៍ជនសង្ស័យ​ ហើយផ្សាយបន្តផ្ទាល់​ ។​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ បានបញ្ជាក់ថា​ ជនសង្ស័យ​ខ្លះគ្រាន់តែជាជនសង្ស័យ មិនទាន់ក្លាយជាជនជាប់ចោទ​ ឬ​ ទណ្ឌឹតទេ​ ។​ ដូច្នេះការបើជនសង្ស័យគ្មានកំហុស​ហើយ​ Facebook យកទៅ​ live video អាចធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសជនសង្ស័យ​ ។​ គួរបញ្ជាក់ថា​ តាំងពីមាន​ អ្នកសារព័ត៌មាន​ Facebook មក​ គេសង្កេតឃើញថា​ ការ​ផ្សាយបន្តផ្ទាល់មានសភាពអានាធិបតេយ្យយ៉ាងខ្លាំង​ ។​ សូម្បីតែពេលខ្លះពលរដ្ឋមិនស្រួលខ្លួន​អែបរថយន្តដើម្បីឈប់សំរាកក៏អ្នក​ Facebook​ឃ្លាន​ live ទៅថត​ live បង្ហោះពេញ​ Facebook ដែរ​ គ្មានគិតអំពីកិត្តិយស​ និង​សេចក្ដីថ្លៃថ្នូរបស់ពលរដ្ឋទេ​ ។​ សូមគាំទ្រ​ចំណាត់ការរបស់​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ ។ (ប្រភព៖ លោក ផែង វណ្ណៈ)

Read More

ជួយស៊ែរម្នាក់មួយផង! តាន់ គឹមសួរ ចេញមុខរិះគន់ចំៗ ទៅលើអាជ្ញាធម៌ជុំវិញបញ្ហាផ្តាច់ភ្លើងស្តុប(មានវីដេអូ)

បន្ទាប់ពីឃើញភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរនៅម្តុំស្តុបទួលគោក ផលិតករខាងវីដេអូអប់រំ លោកតាន់ គឹមសួរ បានចេញវីដេអូថ្មីមួយ ផ្ញើជូនជាពិសេសទៅកាន់អាជ្ញាធម៌ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សំណូមពរឱ្យមានការដោះស្រាយសមរម្យមួយជាបន្ទាប់ដល់បងប្អូនដែលជាអ្នកធ្វើដំណើរប៉ះតំបន់នោះផ្ទាល់។ ដូច្នេះ សង្ឃឹមថាបងប្អូននឹងជួយធ្វើការចែកចាយវីដេអូមួយនេះម្នាក់មួយផងចុះ។ លោកតាន់ គឹមសួរ៖ «សុំនិយាយបន្តិចពាក់ព័ន្ធអំពីភ្លើងស្តុបទួលគោកដែលត្រូវបានកាត់ផ្តាច់ប្រហែលជាងមួយ១ខែហើយដោយមិនមានការឈឺឆ្អាលទាល់តែសោះ។ សូមចែករំលែក សង្ឃឹមថាអាជ្ញាធម៌ទួលគោកនឹងបានឃើញហើយមានវិធានការចំពោះបញ្ហានេះ។ បញ្ជាក់នេះជាការរិះគុនដើម្បីចូលរួមស្ថាបនា។» សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Read More

ឆាប់ឡើង! អ្នកណាខ្លះកំពុងអត់ការងារធ្វើ ចាំអីទៀត ដាក់ពាក្យធ្វើការនៅហង្សមាសទាំងអស់គ្នា

មុននេះបន្តិច នៅលើផេកផ្លូវការរបស់ស្ថានីយទូរទស្សន៍ហង្សមាសបានបង្ហោះដំណឹងជ្រើសរើសបុគ្គលិកជាច្រើននាក់ ទៅលើផ្នែកផ្សេងៗ។ ដូច្នេះ បើបងប្អូនមានចំណាប់អារម្មណ៍ កុំភ្លេចដាក់ពាក្យទាំងអស់គ្នា។ ផេករស្មីហង្សមាស៖ «សម្រាប់អ្នកដែលគិតថាខ្លួនមានសមត្ថភាពអាចបំពេញតាមតួនាទីខាងក្រោមហើយចង់ក្លាយជាបុគ្គលិករបស់​ ហង្សមាស​ Coffee សូមរួសរាន់ផ្ញើរពាក្យសុំបំរើការងារតាមរយៈ Email ឬ​ ទូរស័ព្ទមកលេខខាងក្រោមនេះឲ្យបានមុនថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០១៨​ នេះ។» ចង់ជ្រាបកាន់តែច្បាស់ សូមអានព័ត៌មានលម្អិតខាងក្រោមទាំងអស់គ្នា៖ កុំភ្លេចជួយចែកចាយ ឱ្យមិត្តភ័ក្រ បងប្អូនផ្សេងទៀតបានដឹងផង។

Read More

គ្រាន់តែជិតបោះឆ្នោតភ្លាម មានគេទាក់ទងមករ៉ូហ្សេតភ្លែត ដើម្បី…

ខណៈដែលថ្ងៃបោះឆ្នោតថ្នាក់ជាតិ កាន់តែខិតជិតចូលមកដល់ អតីតចៅសង្កាត់អូរចា កញ្ញារ៉ូហ្សេត បានជួបនូវរឿងមិននឹកស្មានមួយ ដោយត្រូវបានជនមួយចំនួនព្យាយាមទំនាក់ទំនងតាមទូរសព្ទ ដើម្បីបញ្ចុះបញ្ចូលកញ្ញាឱ្យចូលក្នុងបក្ររបស់ខ្លួន តែទោះជាយ៉ាងណាក៏ដោយ ក៏កញ្ញាបានប្តេជ្ញាចិត្តថា នឹងមិនចុះចូលដាច់ខាត។ កញ្ញា រ៉ូហ្សេត៖​ «យប់មិញនេះ ខ្ញុំបានបញ្ជាក់ប្រាប់អ្នកcallមកខ្ញុំថា៖ ខ្ញុំសុខចិត្ត នៅលក់ដូររកស៊ីធម្មតា ចិញ្ជឹមខ្លួនឯង ចិញ្ចឹមម្តាយខ្ញុំ មិនចូលរួមជាមួយគណបក្សណាដាច់ខាត ។ គ្មានប្រយោជន៍ទេដែលខិតខំទំនាក់ទំនងមកខ្ញុំ។ ហើយបើខ្ញុំចូលបក្សផ្សេងមែន ខ្ញុំក៏មនុស្សគ្មានប្រយោជន៍ដែល មិនអាចទៅទាក់ទាញនរណាបានឡើយ ពីព្រោះគេគាំទ្របុគ្គលខ្ញុំដោយសារទង្វើ និងភាព ស្មោះត្រង់ជាមួយពលរដ្ឋ តែបើខ្ញុំកែក្បត់ពលរដ្ឋ ក្បត់ឆន្ទះដើម របស់ខ្ញុំ នោះគេនឹងឈប់គាំទ្រខ្ញុំ ហើយខ្ញុំខ្លួនឯង ក៏បាននិងកំពុងទុកខ្លួនឯង ជាទំនិញ វត្ថុ សត្វដែរ ។ ខ្ញុំអាចរកស៊ីលក់ដូរ តាមរបៀបសាមាញ្ញ ជាពលរដ្ឋធម្មតា ជាយុវជនដែលមានការទទួលខុសត្រូវ៖​ ១- ទទួលខុសត្រូវចំពោះខ្លួនឯង​ ២-ទទួលខុសត្រូវចំពោះគ្រួសារ ៣-ទទួលខុសត្រូវចំពោះសង្គមជាតិ ៤-ដូច្នេះជាចុងក្រោយខ្ញុំសូមបញ្ជាក់ម្តងទៀតថាមិនមែនខ្ញុំមិនត្រូវការ សំភារ:ទំនើបប្រើប្រាស់ទេ ឬមួយមិនចង់បានលុយកាក់ បុណ្យស័ក្តិទេ ប៉ុន្តែរបស់ទាំងអស់នោះខ្ញុំនឹងខិតខំប្រឹងប្រែងដោយសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយមិនត្រូវការនរណារកអោយនាងខ្ញុំដាច់ខាត ហើយបើខ្ញុំពុំអាចមានសមត្ថភាព ប្រឹងប្រែងរកបានដោយខ្លួនឯង ក៏ខ្ញុំពុំស្តាយក្រោយដែរ ព្រោះខ្ញុំធ្លាប់ក្រ វេទនា រស់នៅមហាសែនលំបាករួចទៅហើយ តែអ្វីដែលខ្ញុំមិនអាចអោយបាត់បង់ទៅបាននោះគឺកិត្តិយស ដែលអ្នកម្តាយរបស់ខ្ញុំបានខិតខំពពោះ៩ខែ១០យ៉ាងលំបាក ដែលបង្កើតបានកូនស្រីពៅម្នាក់ អចឹងខ្ញុំមិនអោយម្តាយរបស់ខ្ញុំអស់សង្ឃឹមទេ៕ បាត់ដំបង ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨

Read More

កុសុម៉ា ធ្វើរឿងបែបនេះ ទាំងក្រុមគ្រួសារ ទាំងអ្នកគាំទ្រ ពេញចិត្តឡើងស្តូក

ក្នុងនាមជាកូនៗគោរពដឹងគុណអ្នកមានគុណ ជាការពិតណាស់ ការតបស្នង សងគុណទៅលោកទាំងពីរ គឺជារឿងសំខាន់ និង មិនអាចធ្វេសប្រហែសបាន។ ដោយមូលហេតុទាំងនេះហើយ ទើបតារាចម្រៀង និង ជា ពិធីករបានវោហាខ្លាំង កញ្ញាកុសុម៉ា បានឆ្លៀតពេល ដ៏មមាញឹករបស់ខ្លួន មកជួបជុំ និងធ្វើដំណើរកំសាន្តយ៉ាងរីករាយជាមួយក្រុមគ្រួសារ។ កញ្ញាបានលើកឡើងនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ «ពេលខ្លះមែនតើបើគិតអោយដល់ កាលនៅពីក្មេងរវល់ជាមួយមិត្តភក្តិ ដល់ធំឡើងរវល់ជាមួយការងារ មិនសូវបាននៅជិតអ្នកម្តាយលោកពុកឡើយ តែអ្នកម្តាយនឹងពុក តែងតែយល់ពីកូនជានិច្ចមិនហ៊ានបង្ខំកូនទេទោះគាត់ឃ្លានឬក៏ចង់ដើរលេងក៏ដោយព្រោះឃើញកូនរវល់ តែបើគិតអោយដល់ខំរកលុយធ្វើអី បើមិនមានពេលសំរាប់គាត់ផង ទាន់ពេលគាត់ដើរបាន ហូបបាន ចឹងគួរតែឆ្លៀតពេលអោយច្រើនសំរាប់គាត់ទាំងពីរ កុំអាងដល់ពេលរកលុយបានច្រើនចាំជូនគាត់ដើរលេងចុះទំរាំដល់រកលុយបានច្រើនសួរថាគាត់អាយុប៉ុន្មានហើយ?? ចូលឆ្នាំម៉ាក់ថាម៉ាក់អផ្សុកណាស់មិនបានដើរទៅណា កូនៗទៅខេត្តអស់ ឥលូវជូនមកសងវិញ ហើយគាត់ចូលចិត្តមកគេងនៅ Summer resort ណាស់ ហើយតាំង ABC 2កំប៉ុងរត់បាត់ម្តាយខ្ញុំឬជួនកាលគេងនៅអាងទឹកតែម្តងហាហា ហើយបើប៉ាវិញម៉ាច់និយាយទេហៅទៅណាក៏មិនទៅដែរនៅតែចំការទេ ធ្វើអោយម៉ាក់ឯកា​ ស្រលាញ់ម៉ាក់យាយផាន់ មិនធ្វើបានល្អច្រើនទេតែនឹងព្យាយាមមិនអោយគាត់ទាំងពីរឯកា»។

Read More

ក្តៅៗបំផុត! លោកវិល្លាម សម្រេចបង្កើតគណបក្សថ្មី ជាមួយយនការ7ចំណុច….

លោកវិល្លាម៖ «ដោយហេតុនៃការមេីលឃេីញជាក់ស្ដែងនៃទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់គ្មានស្តង់ដារ ការអភិវឌ្ឍន៍គ្មានគុណភាព ការរំលោភបំពានអធិបតេយ្យភាពពីប្រទេសជិតខាង ទេីបខ្ញុំសម្រេចបង្កេីត គណបក្សខ្មែរក្រោក នេះឡេីង ដេីម្បីដេីរតួនាទីជាគណបក្សនយោបាយដែលមាន តំណាងរាស្ត្រ ជាកញ្ជៈពលរដ្ឋមិនមែនជាចៅហ្វាយពលរដ្ឋ រកដោះស្រាយបញ្ហាជូនពលរដ្ឋ មិនមែនប្រជាភិថុតបោកកុហកពលរដ្ឋ ។ គណបក្សខ្មែរក្រោក សូមស្វាគមន៍ ចំពោះបងប្អូនជនរួមជាតិដែលស្រលាញ់ប្រជាធិបតេយ្យ ទឹកដី សេរីភាពដែលមានឆន្ទៈចង់ចូលរួមកសាងជាតិមាតុភូមិរបស់យេីងអោយរុងរឿងថ្កុំថ្កេីងដូចសម័យបុព្វកាលមកវិញ ។ គោលនយោបាយ របស់ គណបក្សខ្មែរក្រោក 1 – នយោបាយការបរទេស , អនុវត្តន៍ច្បាប់អន្តោប្រវេសន៍យ៉ាងតឹងតែងបំផុត, ជនបរទេសជិតខាងដែលចូលមកខុសច្បាប់ ត្រូវបណ្ដេញចេញយ៉ាងយូរ 72 ម៉ោង ដោយគ្មានលើកលែង ។ 2 – នយោបាយការពារជាតិ , ទាមទាមកវិញនូវអធិបតេយ្យភាពទាំងដែនដី ដែនទឹក នឹងដែនកោះ ដែលបាត់បង់ ដោយប្រេី យន្តការច្បាប់ នឹង ការទូត , បង្កេីតសង្វាក់ផលិតសព្វាវុធការពារជាតិទាំងធុនស្រាលនឹងធន់ធ្ងន់ដោយខ្លួនឯង ។ 3 – នយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម ដកហូតដីសម្បទានខុសច្បាប់ ប្រគល់ជូនកសិករ ពាណិជ្ជករដែលជាជនជាតិខ្មែរ ជំរុញនឹងលេីកកំពស់អោយមានសមិទ្ធផលផលិតពីធនធានខ្មែរ , ឯករាជ្យកសិកម្មបញ្ឈប់ការនាំចូលតែខ្មែរគឺជាប្រទេសនាំចេញនូវផលិតផលកសិកម្មនានាទៅក្រៅប្រទេស ។ 4 – នយោបាយសិក្សាធិការជាតិ បង្កេីតមុខវិជ្ជាយោធាក្នុងវិស័យអប់រំ កសាងធនធានមនុស្សថ្មីនិង លេីកកំពស់វិស័យសុខាភិបាលអោយឈានដល់ការទទួលស្គាល់ជាអន្តរជាតិ ទាំងបរិមាណនិងគុណភាពអោយដូចបរទេសជឿនលឿននានាដែរ ។ 5 – កំណត់លក្ខ័ណ្ឌចាំបាច់នានា សំរាប់បំរើការងារក្នុងមុខងារមន្ត្រីរដ្ឋាភិបាលគឺគោលការណ៍ជាតិនិយម មានតែកូនខ្មែរដែលមានឪពុកម្ដាយជាខ្មែរ កើតលើដីខ្មែរពីកំណើតទើបអាចកាន់មុខការជាមន្ត្រីចាប់ពីថ្នាក់ការិយាល័យឡើង ទាំងមុខងារស៊ីវិលនិងយោធា ។ 6 – ធានាឯករាជ្យនៃមន្ត្រីរាជការសាធារណៈ កំណត់កម្រិតអំណាចនៃ មន្ត្រីរាជការសាធារណៈ លុបបំបាត់ចោលវប្បធម៌អន្តរាគមន៍ បក្សពួកសែស្រឡាយ អាងខ្នង ។ 7- លេីកកំពស់បញ្ញវ័ន្ត ផ្ដល់ឱកាសការងារ ការកោតសរសេីរនឹងទំនុកបំរុងចំពោះបញ្ញវ័ន្តដែលបានចូលរួមកសាងជាតិ បង្កេីតសមិទ្ធផលដែលនាំអោយជាតិរីកចំរេីន , តួនាទីនៃមន្ត្រីរាជការក្នុងស្ថាប័នតែមួយមិនអនុញ្ញាត្តិអោយមាន…

Read More

ថាមែនៗ ទីបំផុត កំលោះសង្ហានី រតនា ភ្ជាប់ពាក្យបានសម្រេច

ថ្មីៗ​នេះ​មាន​លេចឮ​ដំណឹង​គួរឱ្យ​រសើប​មួយ​បាន​សាយភាយ​ពេញ​រង្វង់​អ្នកសិល្បៈ និង មានការ​និយាយ​តៗ​គ្នា​ថា តារាចម្រៀង​សំនៀង​ផ្អែម និង លួងលោម នី រតនា ជិត​ភ្ជាប់ពាក្យ​ហើយ គឺជា​មួយ​នារី​ស្រស់​ស្អាត និង មាន​វ័យក្មេង​ស្របាល​គ្នា​ម្នាក់ ក្នុងពេល​ឆាប់ៗ​នេះ ។​ ​ទីបំផុតគ្រប់យ៉ាងត្រូវបានលាតត្រដាងហើយ តារាចម្រៀង នី រតនា ពិតជា​ភ្ជាប់ពាក្យ​ពិតប្រាកដ​មែន គឺជា​មួយ​នារី​ស្រស់ស្អាត​ដែលជា​កូន​ថៅកែ​លក់​ផលិតផល​សម្អាង​ល្បី​មួយ​នៅ​ក្រុងភ្នំពេញ ។ គួរបញ្ជាក់ផងដែរថា ពេលនេះ​ទៀត​ចាស់ទុំ​ទាំងសងខាង​ក៏បាន​ត្រូវដង​ត្រូវផ្លែ​គ្នា និង បា​នសម្រេចជ្រើសយកវេលា​ភ្ជាប់ពាក្យ និងរៀបចំឡើង​នៅ​ថ្ងៃទី ២៧ ខែមេសា​នេះ​តែម្តង ។​ តោះមានពាក្យអ្វី ជូនពរនី រតនាទេ?

Read More

ពិតជាមិននឹកស្មាន! បុរសម្នាក់បង្ហោះសារអង្វរគ្រួសារ កុំឱ្យបំបែកបំបាក់ស្នេហាពួកគេ

មុននេះបន្តិច ម្ចាស់គណនីឈ្មោះ You Long បានសម្រេចចិត្តបង្ហោះសារមួយជាការបង្ហាញពីអារម្មណ៍ពិត ដែលចង់ទទូចអង្វរដល់សាច់ញាតិ ក្រុមគ្រួសាររបស់ខ្លួនមេត្តាកុំបំបែកបំបាក់គូស្នេហ៍អ្នកទាំងពីរអី ហើយក៏ជាការឆ្លើយតបមួយដែរ ទៅកាន់សាច់ញាតិ(គណនីហ្វេសប៊ុកឈ្មោះSrey You Jason Jaliza) ដែលបានបង្ហោះសារដូចខាងក្រោមនេះ។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះYou Long៖«តើពួកខ្ញុំធ្វើអ្វីខុស? ស្រលាញ់គ្នាខុសដែរមែនទេ? ហេតុអ្វីតាមបំបែកពួកខ្ញុំ? ហេតុអ្វីធ្វើដល់ថ្នាក់នេះ? ខ្ញុំត្រូវការអ្វីដែរខ្ញុំត្រូវការ ហើយចង់បានអ្វីដែរខ្ញុំចង់បាន ខុសដែលមែនទេ? វាជាសិទ្ធិសេរីភាពរបស់បុគ្គល ហើយខ្ញុំដឹងថាបងប្អូន និងក្រុមគ្រួសារចង់អោយខ្ញុំល្អ តែខ្ញុំនៅជាមួយនាង តើខ្ញុំមានអីអាក្រក់? ខ្ញុំមិនយល់តើពួកខ្ញុំធ្វើអ្វីខុស? ទាល់តែបាត់បង់សមាជិកគ្រួសារម្នាក់នេះ ទើបអ្នកទាំងអស់គ្នា ពេញចិត្ត និងសប្បាយចិត្ត មែនទេ? ក្ដីស្រលាញ់ មិនមែនចង់ស្រលាញ់ ស្រលាញ់ ចង់ឈប់ ឈប់នោះទេ។ ខ្ញុំបាទ ហុង យូឡុង បានស្រលាញ់គ្នាជាមួយ និងមនុស្សស្រីម្នាក់ឈ្មោះ ហុង ហ្វាង អស់រយៈពេល4ឆ្នាំ ក្នុងរយៈពេល4ឆ្នាំនេះ ពួកខ្ញុំបានរងទុកលំបាក តស៊ូ ខំព្រឹង ព្យាយាម ទាំងបាតដៃទទេ ដើម្បីរកលុយ និងជំនះចង់មានអនាគត់ និង រស់នៅជាមួយគ្នា។ តែមានរឿងរាវខ្លះដែរបានធ្វើអោយ ក្រុមគ្រួសាររបស់ខ្ញុំមានការយល់ច្រលំពី ពាក្សសំដី និង ទង្វើឆ្គមឆ្គង ដោយអចេតនាមួយចំនួន នាងមិនមែនជាមនុស្សស្រីដូចអ្នកទាំងអស់គ្នាគិតនោះទេ។ ចុងក្រោយនេះ ខ្ញុំចង់ប្រាប់ទៅ ញាតិមិត្ត បងប្អូន និងក្រុមគ្រួសារទាំងអស់អោយដឹងថា ខ្ញុំមិនអាចធ្វើតាម និង ស្ដាប់ក្រុមគ្រួសារបានឡើយ ព្រោះខ្ញុំស្រលាញ់នាង ពួកយើងស្រលាញ់គ្នាចិត្ត និងចិត្ត។ ហើយនេះជាការជ្រើសរើស និង ការសំរេចចិត្តរបស់ខ្ញុំផងដែល។ សូមមេត្តាពួកយើងផង។ ទាក់ទងនឹងព័ត៌មានលម្អិត យ៉ាងណានោះ យើងខ្ញុំនឹងលើកយកមកផ្សាយជូនជាបន្ត។

Read More